adverise with khmeread Untitled 1

លួច​គោ​អ្នកស្រុក​៣​ក្បាល​ពី​ពេលយប់ ព្រឹក​ឡើង​ប៉ូលិស​វ៉ៃខ្នោះ​

     កំពត ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គរជ័យ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​នៅ​ភូមិ​ដំណាក់​ក្រសាំង ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គោ​អ្នកស្រុក​អស់​៣​ក្បាល​កាលពី​ពេលយប់​។​

    ប៉ូលិស​និយាយថា នៅ​យប់​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦ មាន​ករណី​ចោរលួច​គោ​៣​ក្បាល (​ញី​២​ក្បាល​)​របស់ ជនរងគ្រោះ​ឈ្មោះ​ហ៊​យ ហ៊ុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ ដំណាក់​ក្រសាំង ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ​ដោយ​គាត់​បាន​ចង​គោ​នៅ​ក្រោល​ពី​ខាងត្បូង​ផ្ទះ​។​

     លុះ​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦​ទើប​គាត់​ដឹង​បាត់ ម្ចាស់​ស្មានថា​របូត​ខ្សែ​ក៏​នាំ​កូនចៅ​ដើររក​មិនឃើញ ទើប​ប្តឹង​សមត្ថកិច្ច​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ដដែល ។​

    ប៉ូលិស​បន្តថា ដោយនៅ​ស្រុក​អង្គរជ័យ​មាន​បាត់គោ​ច្រើនលើក អធិការ​ស្រុក​អង្គរជ័យ​បានកំណត់​បានជា​បឋម​មុខសញ្ញា ទើប​នាពេលនេះ សមត្ថកិច្ច​ឈានទៅ​ពិនិត្យ​ដល់​ក្នុងផ្ទះ​មុខសញ្ញា​។​

    ប៉ូលិស​បន្តទៀតថា មុខសញ្ញា​ឈ្មោះ សឺ​ង បេ ភេទ​ប្រុស​៤៤​ឆ្នាំ​នៅ​ភូមិ​ដូន​ភើ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត តាកែវ​ពិនិត្យឃើញ ក្នុងផ្ទះ​(​ជើងក្រាន​បាយ​) ឃើញ​គោ​៣​ក្បាល (​ញី​២ ក្បាល​) គឺជា​គោ​ដែល​បាត់​នៅ​ភូមិ​ដំណាក់​ក្រសាំង ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ របស់​ជនរងគ្រោះ​ឈ្មោះ​ហ៊​យ ហ៊ុន​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ពិតប្រាកដ​មែន​។​

   សមត្ថកិច្ច​បាន​ក៏​ចាប់យក​គោ​ទាំងបី ក្បាល និង​ឃាត់ខ្លួន សឺ​ង បេ ដើម្បី​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់