ចោរមួយក្រុមជីករូងក្រោមដីជិតរួចរាល់ ដើម្បីលួចលុយ ៣១៨ លានដុល្លារពីធនាគារជាតិប្រេស៊ីល តែស៊យប៉ូលិសចាប់ទាន់

ប៉ូលិសប្រេស៊ីលបានចាប់ខ្លួនក្រុមចោរប្លន់ធនាគារមួយ ដែលបានចំណាយពេល ៤ ខែជីករូងក្រោមដីក្រោមធនាគារជាតិមានប្រាក់ ៣១៨ លានដុល្លារ។

ប៉ូលិសបានប្រទះឃើញរូងមួយនៅចម្ងាយពីទីក្រុង Sao Paulo ៥០០ ម៉ែត្រ សម្រាប់ឱ្យចោរលួចលុយពីសាខាធនាគារជាតិរបស់ប្រេស៊ីល។

យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ប្រសិនបើចោរប្លន់បានសម្រេច វាអាចជាការប្លន់ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត។

រូងនោះបានជីកចេញពីផ្ទះជួលមួយ ជាទីដែលក្រុមជើងកាងរស់នៅ ហើយបានជីកប្រហោង និងសំដៅទៅគោលដៅទូដែកដាក់ប្រាក់។

រូបភាពបង្ហាញថា រូងត្រូវបានរៀបចំឡើងជាមួយនឹងបន្ទះឈើនិងបន្ទះដែកជាមួយនឹងឧបករណ៍ដែលបានបន្សល់ទុកនិងភ្លើងដើម្បីនាំផ្លូវនៅក្នុងផ្លូវរូងក្រោមដី។

ប៉ូលិសនិយាយថា រូងដ៏ធំនោះល្មមឱ្យមនុស្សជំទង់ឈរខាងក្នុង ហើយអ្នកស៊ើបអង្កេតចំណាយពេល ២ ខែដើម្បីតាមចាប់ក្រុមចោរនោះ ដើម្បីយកមកផ្ដន្ទាទោស៕ ប្រភព៖បរទេស

adverise with khmeread