បញ្ជូនជនសង្ស័យ ០៤ នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការសាកសួរបន្កាលពីព្រឹកថ្ងៃទី១៧ តុលានេះ ក្រោយពីកម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាប និងឃាត់ខ្លូនពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងដកហូតបានក្រាមពណ៌សថ្លា០៦កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅយប់រំលងអាធ្រាត្រថ្ងៃទី១៦ តុលារួចមក។

មន្ត្រីអាវុធហត្ថរាជធានីបានឱ្យដឹងនៅថ្ងៃទី១៧ តុលាថា ជនសង្ស័យទាំង ៤ នាក់ដែល បង្ក្រាបបាន រួមមាន៖ ១.ឈ្មោះ សុខ សេង ភេទប្រុស អាយុ២៨ឆ្នាំ, ២.ឈ្មោះ ភា សុខុម ភេទប្រុស អាយុ២៩ឆ្នាំ, ៣.ឈ្មោះ ចាន់ រដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ, ៤.ឈ្មោះ ប្រាក់ ស្រីពៅ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុចមុខក្លឹបសប្បាយ សប្បាយ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មន្ត្រីដដែលបន្តថា ដោយមានឯកសារ និងវត្ថតាងគ្រប់គ្រាន់រួចមកជនសង្ស័យទាំង ០៤ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread