adverise with khmeread Index03

ឃាត់​សន្តិសុខ​ឯកជន​ម្នាក់​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​បានសម្រេច​

    ព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦ ក្នុងករណី រំលោភ​សេពសន្ថវ​:​បាន សម្រេច​លើ​អនីតិជន នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ ភូមិ សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

    ប៉ូលិស​និយាយថា ករណីនេះ​ត្រូវបាន កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សហការ​ជាមួយ​ប៉ូលិស​ជំនាញ​ខេត្ត​ចុះ​ប្រចាំការ​នៅ​កោះរ៉ុង ធ្វើការ​បង្ក្រាប  និង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​ឈ្មោះ យុយ សុច  ភេទ ប្រុស​អាយុ ៣០​ឆ្នាំ​មុខរបរ សន្តិសុខ​ក្រុមហ៊ុន បេស​ខេ​ម មាន​ទីកន្លែង​កំណើ​ត នៅ ភូមិ រំពើន  ឃុំ ស្ដេច​គង់​ខាងលិច ស្រុក បន្ទាយមាស ខេត្តកំពត​។​

   ចំណែក​ជនរងគ្រោះ​ឈ្មោះ​ឈ្មោះ យ​.​ស​ភេទ ស្រី អាយុ​១៥ ឆ្នាំ​មុខរបរ នៅផ្ទះ  ។​

    ចំពោះ ជនសង្ស័យ​ខាងលើ​ប៉ូលិស​បាន​បញ្ជូនទៅ​អធិការ​ក្រុង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់