នៅថ្ងៃទី 17 ខែស តុលា ឆ្នាំ 2017 អ្នកសារព័ត៌មាននិងភ្ងៀវកិត្តិយសជាច្រើនបានអញ្ជើញឲ្យចូលរួមជាកិត្តិយសក្នុងកម្មវិធីសន្និសិទកាសែតពីប្រូមូសិនថ្មីនៃក្រុមហ៊ុនមហាលាភឡូតូ លោក ផូងវ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ បានមានប្រសាសន៏ថាឆ្នោតមហាលាភឡូតូដែលទើបចាប់ផ្ដើមដំណើរការថ្មីនៅកម្ពុជាហើយឆ្នោតរបស់យើងទទួលបានការវិនិយោគនិងគ្រប់គ្រងដោយជនជាតិខ្មែរ។
យើងផ្ដោតសំខាន់លើតម្លាភាពទំនុកចិត្តនិងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសស្មើគ្នាក្នុងការឈ្នះនិងអាចផ្លាស់ប្តូរកំរិតជីវភាពរបស់ពួកគាត់។ដោយមានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជា បានធ្វើអោយក្រុមហ៊ុនមហាលាភឡូតូយើងខ្ញុំបានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះផងដែរដើម្បីជាការថ្លែងអំណរគុណ និងដើម្បីផ្តល់នូវសំណាងជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនមហាលាភឡូតូបានបង្កើតកម្មវិធីដ៏ពិសេសពេញរយៈពេល៣ខែ ជូនដល់អតិថិជនទាំងអស់រួមមាន៖
- ជាវឆ្នោតចំនួន ៤០០០៛ ទទួលបាន លេខលាភចំនួន ១លេខ
- ជាវឆ្នោតចំនួន ៨០០០៛ ទទួលបាន លេខលាភចំនួន ២លេខ
- ជាវឆ្នោតចំនួន ១២០០០៛ ទទួលបាន លេខលាភចំនួន ៣លេខ
- លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ផ្ទួនៗ៖
o រង្វាន់Jackpot សរុបចំនួន ៦២៨លានរៀល ស្មើរនឹង $១៥៧,០០០
o ឈ្នះរង្វាន់លេខលាភរៀងរាល់ថ្ងៃ សរុបចំនួន ៤លានរៀល ស្មើរនឹង $១,០០០កាន់តែពិសេសនោះគឺ ភ្នាក់ងារលក់ក៏នឹងទទួលបាន រង្វាន់ចំនួន ២០ម៊ឺនរៀលស្មើនឹង៥០$ នៅពេលអតិថិជនឈ្នះរង្វាន់។
មហាលាភនឹងចាប់ផ្តើមជាមួយរង្វាន់ធំ Jackpot៦២៨លានរៀល ឬ $១៥៧,០០០។រៀងរាល់ថ្ងៃបើគ្មានអ្នកឈ្នះរង្វាន់ធំនេះយើងនឹងបូកបញ្ចូលទៅថ្ងៃចាប់ឆ្នោតលេខលាភដើម្បីស្វែងរកអ្នកមានសំណាង។
ហើយលទ្ធផលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់លើទូរទស្សន៍ CTN រៀងរាល់ថ្ងៃ។ដូច្នេះទស្សនិកជននៅទូទាំងប្រទេសអាចធ្វើជាសាក្សីនិងគណៈកម្មាធិការដើម្បីជាសង្ខីភាពក្នុងការចាប់ឆ្នោតរបស់យើង។
នេះគឺជាឆ្នោតល្អជាងគេបំផុតនៅប្រទេសកម្ពុជា។យើងខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជានឹងសប្បាយរីករាយជាមួយឆ្នោតមហាលាភនេះជាងឆ្នោតដទៃទៀតដែលគ្មានគុណភាពគ្មានតម្លាភាពនិងគ្មានជំនួយដល់សង្គមណាមួយនោះឡើយ។
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.mohaleaplotto.com.kh ឬហៅទៅកាន់ការិយាល័យ៖ 095 999 636 ។
