adverise with khmeread James

Daniel Craig: សុខចិត្តអារកដៃជាជាងសម្តែងជាតួអង្គ James Bond បន្តទៀត

          តួអង្គ James Bond របស់​អង់គ្លេសបាន​បង្ក​ឲ្យ​មានការ​ប៉ាន់ប្រមាណថា អាចនឹងលាលែង​តំណែង​បន្ទាប់ពី​ចុះកិច្ច​សន្យា​ជា​មួយទូរទស្សន៍​ថ្មីមួយ។

          ចាប់តាំងពី​ឆ្នាំ​២០០៦មក​តារាភាព​យន្តអង់គ្លេស Daniel Craig ​វ័យ​៤៧​ឆ្នាំ​ បានសម្តែង​តួជា​០០៧ ក្នុងភាព​យន្តចំនួន​បួន​​រឿង​ ហើយពេលនេះ Daniel ​បាន​យល់​ព្រម​បង្ហាញ​មុខ​ក្នុង​ភាព​យន្ត​ភាគ​អា​មេរិកវិញគឺរឿង Purity ដែលធ្វើឲ្យពេល​វេលាអាចប៉ះពាល់​ដល់​គម្រោងផលិត​ភាព​យន្ត​ជែមស៍​ ប៊ន បន្ទាប់។

          Daniel ​និយាយថា លោក​សុខចិត្ត​អារ​ក​ដៃ​​ជា​ជាង​បង្ហាញ​មុខ​ជា​តួអង្គ James Bond ម្តងទៀ​ត​នៅ​ពេល​ខាងមុខនេះ។ ​ Daniel បាននិយាយថា លោក នៅសល់​កិច្ចសន្យា​ថត​មួយ​រឿងទៀត​ បន្ទាប់ពីយល់ព្រមទទួល​យក​កិច្ច​សន្យា​ដែលមានទឹកប្រាក់​៣១​លាន​ដុល្លារ​ ហើយកិច្ច​សន្យានេះកើតឡើង​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ជា​មួយ​និងភាព​យន្ត​រឿង​ “Skyfall” កាលពីឆ្នាំ​២០១២។ ការ បង្ហាញមុខ​លើក​ចុង​ក្រោយ​របស់ Daniel ជា​តួអង្គ​ភ្នាក់​ងារ​សម្ងាត់​០០៧​គឺ​នៅ​ក្នុងរឿង “Spectre”។ ហើយ​ភ្លាមៗ​បន្តាប់ពី​ចេញផ្សា​យ​កាល​ពី​ឆ្នាំមុន រឿង “Spectre”​ បានបំបែកឯតទគ្គកម្ម​សម្រាប់ចំណូល​បាន​មកពីការលក់​សំបុត្រ។

            Daniel បាន​សម្តែងលើក​ដំបូងជា​តួអង្គ​កំពូល​ចារបុរស​ក្នុង​រឿង “Casino Royale” នៅឆ្នាំ​២០០៦។ ចាប់តាំងពី​ពេល​នោះមក Daniel បាន​ក្លាយជា​តួអង្គ James Bomd ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ជាង​គេ​៕

adverise with khmeread

មតិយោបល់