adverise with khmeread Iraq

អ៊ីរ៉ាក់​ទុកពេល​ឲ្យ​កងកម្លាំង​តួ​ក​គី ៤៨ ម៉ោង​ចាក​ចេញពី​ប្រទេស​ខ្លួន​ជាបន្ទាន់​

បាដាដ៖ កាលពីថ្ងៃអាទិត្យ អ៊ីរ៉ាក់បានផ្តល់ពេល ៤៨ ម៉ោងដល់តួកគីដើម្បីដកកងកម្លាំង ដែលចូលមកប្រទេសអ៊ីរ៉ាក់ដោយខុសច្បាប់ បើមិនដូច្នោះទេនឹងប្រឈម "ចំណាត់ការគ្រប់ជម្រើសដែលមានស្រាប់" ក្នុងនោះរាប់បញ្ចូលទាំងការពឹងពាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ 

រដ្ឋាភិបាលក្រុងបាដាដ ដែលកំពុងជួបការលំបាកក្នុងការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនខណៈនៅកំពុងទទួលជំនួយបរទេសដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (ISIS) បាននិយាយថា កងកម្លាំងតួកគីដែលមានរថក្រោះ និងកាំភ្លើងធំបានចូលទឹកដីអ៊ីរ៉ាក់ ដោយគ្មានការអនុញ្ញាតរបស់ខ្លួនទេ។ 

នាយករដ្ឋមន្ត្រីតួកគី លោក អាម៉េត ដាវូតូគ្លូ (Ahmet Davutoglu) បានថ្លែងក្នុងលិខិតមួយទៅសមភាគីអ៊ីរ៉ាក់ លោក ហៃឌឺ អាល់-អាល់បាឌី (Haider al-Abadi) ថា ប្រហែលជាគ្មានការដាក់ពង្រាយកងកម្លាំងរបស់តួកគីទេដរាបណាក្តីបារម្ភរបស់រដ្ឋាភិបាលក្រុងបាដាដត្រូវបានដោះស្រាយរួច។ 

ទោះយ៉ាងណា កងកម្លាំងអនាគតរបស់តួកគី ដែលបញ្ជូនដល់អ៊ីរ៉ាក់រួចហើយនេះ នៅមិនទាន់ប្រាកដប្រជានៅឡើយទេដោយសារតែខាងអ៊ីរ៉ាក់ថាមិនបានអនុញ្ញាតឲ្យកងកម្លាំងប្រទេសនេះចូលប្រទេសរបស់ខ្លួនផង។ 

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ហៃឌឺ អាល់-អាល់បាឌី បានឲ្យដឹងថា "បើសិនណាពុំឃើញកងកម្លាំងទាំងនេះដកចេញក្នុងរយៈពេល ៤៨ ម៉ោងទេអ៊ីរ៉ាក់មានសិទ្ធិប្រើគ្រប់ជម្រើសដែលមានស្រាប់" ក្នុងនោះរួមមានការពឹងពាក់ក្រុមប្រឹក្សាសន្តិសុខ។ 

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា កងកម្លាំងតួកគីបានចូលមក "ដោយគ្មានការយល់ព្រម ឬដោយគ្មានការដឹងឭពីរដ្ឋាភិបាលអ៊ីរ៉ាក់ទេ"។

បើពិនិត្យជាក់ស្តែងទៅ ជម្រើសជាបឋមរបស់អ៊ីរ៉ាក់គ្មានអ្វីក្រៅតែពីពឹងខាងការទូតនោះទេ ព្រោះកងកម្លាំងរបស់ខ្លួនកំពុងជាប់រវល់វាយជាមួយក្រុមជីហាតរដ្ឋអ៊ីស្លាម ហើយកងកម្លាំងតួកគីទៀតសោតក៏មានប្រៀបខ្លាំងជាអ៊ីរ៉ាក់ឆ្ងាយទៅទៀត៕   

ប្រភព៖ អាអែហ្វប៉េ

adverise with khmeread
ប្រភព៖ អាអែហ្វប៉េ

មតិយោបល់