adverise with khmeread Index

ចែក​លុយ​ធ្វើ​កម្មករ​កាប់​ដំឡូង​មិន​ស្មើ​កាប់​ឲ្យ​របួស​ហើយ​រត់​បាត់​

     ស្ទឹងត្រែង ៖ កម្មករ​ចំណាកស្រុក​២​នាក់​ឈ្លោះ​ពី​រឿង​ចែក​លុយ​កាប់​ដំឡូង​មិន​ស្មើគ្នា​យក​កាំបិត​កាប់​ភាគី​ម្ខាង​ឲ្យ​របួស​អ្ង​ន់​ហើយ​ត់បា​ត់ ។​

     អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

     ប៉ូលិស​និយាយថា មាន​ចំណាកស្រុក​២​នាក់​មកពី​ភូមិ​កូន​ត្នោត ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​មក​ធ្វើ​កម្មករ​កាប់​ដំឡូង ហើយ​បាន​បង្ក​ហិង្សា​ដោយ ចេតនា ដោយ​ឈ្មោះ តែម លី​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បាន​កាប់​នឹង​កាំបិត​តាំង​តោ​មក លើ​ឈ្មោះ​ស៊ុន សូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​បណ្តាលឱ្យ​របួសធ្ងន់ យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង មូលហេតុ​ផ្តើមចេញ ពី​ការចែក​លុយ​កម្រៃ​ពលកម្ម​មិន​ស្មើគ្នា ។​

     ជនសង្ស័យ​ខាងលើ​ក្រោយពី​ប្រព្រឹត្ត​សកម្មភាព​រួច​បានធ្វើកា​រ​រត់គេចខ្លួន​។​ក្នុងករណី​ខាងលើនេះ​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​កំពុង​កសាង​សំណុំ រឿង​ទៅ​តុលាការ​និង​ស្នើសុំ​ដីការ​បង្កា​ប់​ឱ្យិ​ចាប់ខ្លួន​ពី​ស្ថាប័ន​តុលាការ ៕

adverise with khmeread

មតិយោបល់