សណ្ឋាគារទីមួយលើលោក សង់អាងទឹកដ៏សម្ងាត់ក្នុងបន្ទប់គេង ពេលដើរលុយទឹករហូតដល់ចុងនឹងឃើញទេសភាពខាងក្រៅស្ទើរមិនគួរឱ្យជឿ!

អាងហែលទឹកឯកជនគឺពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ប៉ុន្តែអាងហែលទឹកជាមួយទេសភាពដូចខាងក្រោមនេះគឺពិតជារឿងដ៏ពិសេសខុសប្លែកពីគេផ្សេងទៀត។

លោក Oded David មកពីប្រទេសអ៊ីស្រាអែល បានចូលពិនិត្យមើលនៅក្នុងសណ្ឋាគារឈ្មោះ Dana Villas ស្ថិតនៅលើកោះ Firostefani ប្រទេសក្រិក ហើយគាត់ពិតជាភ្ញាក់ផ្អើលដោយអាងហែលទឹកបង្កប់ដែលគាត់បានប្រទះឃើញនៅក្នុងបន្ទប់របស់គាត់។

វីដេអូដែលបានបង្ហោះក្នុង YouTube មួយនេះ បានបង្ហាញពីសកម្មភាពរបស់លោក Oded កំពុងដើរកាត់បន្ទប់ទឹកក្នុងឈុតហែលទឹករបស់គាត់ មុនពេលដែលគាត់បានដើរកាត់ទ្វារសម្ងាត់មួយ និងលុយទឹកឆ្លងកាត់ទ្វារ ដែលទេសភាពថ្ងៃលិចដ៏អស្ចារ្យមួយកំពុងរង់ចាំខាងមុខ៕


adverise with khmeread