សុំការងារធ្វើជាអ្នកលក់នៅក្រុមហ៊ុនលក់ទំនិញចម្រុះមុខមួយ ដោយសម្អាងថា ពូកែលក់ ពេលថៅកែផ្តល់ការងារឱ្យធ្វើ រកភ្ញៀវបានម្នាក់គត់...តែពេលមេហៅទៅសួរ ទើបញាក់សាច់ចំពោះបុគ្គលិកថ្មីនេះ

បុរសវ័យក្មេងម្នាក់ឈ្មោះចនមកពីរដ្ឋញូវយ៉កបានប្ដូរទីលំនៅទៅរដ្ឋកាលីហ្វ័រញ៉ា ហើយបានទៅហាងលក់ទំនិញសព្វបែបយ៉ាងមួយដ៏ធំដើម្បីស្វែងរកការងារនៅទីនោះ។ 

អ្នកគ្រប់គ្រងបានសួរគាត់យ៉ាងដូច្នេះថា "តើលោកមានបទពិសោធន៍លក់ទេ"? បុរសវ័យក្មេងបានឆ្លើយតបវិញថា "បាទខ្ញុំធ្លាប់ជាអ្នកលក់នៅទីក្រុងញូយ៉ក"។ ដោយឮដូច្នេះ អ្នកចាត់ការទូទៅបានផ្ដល់ការងារដល់ចននិងនិយាយថា "លោកចាប់ផ្ដើមការងារនៅថ្ងៃស្អែក ហើយខ្ញុំនឹងចុះមកជាន់ក្រោមបន្ទាប់ពីយើងបិទហាងដើម្បីមើលថាតើលោកធ្វើល្អបានប៉ុនណា"។

នៅថ្ងៃទីមួយ ការងាររបស់គាត់ពិតជាពិបាកប៉ុន្តែគាត់អាចហែលឆ្លងកាត់បាន។ 

បន្ទាប់ពីហាងបិទ មេក៏ចុះមកជាន់ក្រោម ហើយនិយាយថា "តើមានអតិថិជនប៉ុន្មាននាក់បានទិញទំនិញពីលោកនៅថ្ងៃនេះ"? ចនបានប្រាប់វិញថា "ម្នាក់គត់មេ"។

ដោយភ្ញាក់ផ្អើលខ្លាំង មេបាននិយាយទៅកាន់ចនថា "តែម្នាក់ទេ? អ្នកលក់របស់យើងយ៉ាងហោចណាស់ទទួលបានអតិថិជនជាមធ្យមពី ២០ ទៅ ៣០ នាក់ក្នុងមួយថ្ងៃ។ អ៊ីចឹងតើលោកលក់បានប៉ុន្មាន"?

ចនបានប្រាប់ទាំងមានទំនុកចិត្តថា "១០១.២៣៧ ដុល្លារ"។ មេបាននិយាយទាក់ៗ ទាំងភ័ន្តភាំងថា "ថាម៉េចលក់បាន ១០១.២៣៧ ដុល្លារ? តើលោកបានលក់អ្វី"?

ចនបានប្រាប់ថា "ដំបូងខ្ញុំបានលក់ទំពក់ត្រីតូចមួយឱ្យគាត់ បន្ទាប់មកខ្ញុំបានលក់ទំពក់ត្រីទំហំល្មមឱ្យគាត់ ហើយក្រោយមកខ្ញុំបានលក់ទំពក់អាធំជាងគេឱ្យគាត់។ ក្រោយមកខ្ញុំបានលក់សន្ទូចត្រីឱ្យគាត់និងបន្ទាប់មកបានសួរគាត់ថា តើកន្លែងណាដែលគាត់នឹងទៅស្ទូចត្រី ហើយគាត់បាននិយាយថា នៅបឹង Clear Lake ដូច្នេះខ្ញុំបានប្រាប់គាត់ថា គាត់នឹងត្រូវការទូកមួយ។ អ៊ីចឹងហើយយើងបានទៅដេប៉ាតឺម៉ង់ផ្នែកលក់ទូក ហើយខ្ញុំបានលក់ទូក Boston Whaler ម៉ាស៊ីនភ្លោះឱ្យគាត់។ ក្រោយមកគាត់បាននិយាយថា គាត់មិនគិតថារថយន្ត Camry Corolla របស់គាត់អាចសណ្តោងទូកបានទេ ដូច្នេះខ្ញុំបាននាំគាត់ទៅដេប៉ាតឺម៉ង់លក់រថយន្ត និងលក់រថយន្ត Toyota Tundra ឱ្យគាត់"។

ក្រោយឮដូច្នេះមេបានតបវិញថា "បុរសម្នាក់មកទិញទំពក់ត្រីតូចមួយហើយលោកលក់ទូកនិងរថយន្តឱ្យគាត់បានយ៉ាងម៉េច?"។

ចនបានតបវិញថា "អត់ទេមេ! គាត់មកទិញសាប៊ូលាងចានឱ្យប្រពន្ធគាត់ទេតើ ហើយខ្ញុំបានប្រាប់គាត់ថា 'នែលោក! ថ្ងៃចុងសប្ដាហ៍លោកបែបនេះមែនទេ? លោកគួរទៅស្ទូចត្រីវិញល្អជាង"៕

adverise with khmeread