adverise with khmeread 3

គំនុំ​រឿង​ផ្តាច់​ពាក្យ​កាប់​៦​កាំបិតផ្គាក់​របួសធ្ងន់​ហើយ​រត់​បាត់

     កណ្ដាល ៖ បុរស​ម្នាក់​កំពុង​អង្គុយ​ហូបបាយ​ក្រោមផ្ទះ​ជាមួយ​ក្រុមគ្រួសារ ស្រាប់តែ​បុរស​ម្នាក់​យក​កាំបិតផ្គាក់​កាប់​៦​កាំបិត​របួសធ្ងន់​ហើយ​រត់​បាត់ ។​

     អំពើហិង្សា​ដោយ​ចេតនា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃទី​១៥​កុម្ភ​:២០១៦ ចំណុច​ផ្ទះ​ឈ្មោះ​ឃ​ន​សុខ​នៅ​ភូមិ​កណ្តាល ឃុំ​សណ្តា​ល ស្រុក​លើកដែក ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ធី ប៊ុនថន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ មុខរបរ កសិករ មាន​ទីលំនៅ​ប​ន្ចុ​ប្បន្ន​ភូមិ​ឃុំ កើតហេតុ​ខាងលើ​ត្រូវរបួស​ចំ បិត​ទី​១ ចំក​ញ្ចឹ​ង ក ពី​ខាងឆ្វេង​,​កាំបិត​ទី ២​និង​ទី​៣ ចំ​ដៃ​ទាំងសងខាង​,​កាំបិត​ទី ៤​និង​ទី​៥ ចំ​ភ្លៅ​ទាំងសងខាង​និង​ទី​០៦ គល់​ថ្គាម​ក្បែរ គុម្ពត្រចៀក ខាងស្តាំ​ក្រោយ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ប៉ុង ពុំ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជាតិខ្មែរ​មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​( គេចខ្លួន )​។ វត្ថុតាង ដកហូត​៖១.​កាំបិតផ្គាក់​មួយ​និង​២-​ស្បែកជើងផ្ទាត់ ពណ៌ ស​១ គូ ។​

      ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​១​និង​១០​នាទី​ថ្ងៃទី​១៥.០២.២០១៦ ជនរងគ្រោះ​កំពុង​អង្គុយ​ហូបបាយ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​មាន​គ្នា​០៤​នាក់​ទាំង​ជនរងគ្រោះ​១.​សឿង ជា​នី ភេទ ប្រុស អាយុ​២១ ឆ្នាំ ២. ស្រ៊ាង ឧសភា  ភេទ ប្រុស អាយុ ២១ ឆ្នាំ ៣.​សុខ ចិន្តា ភេទ ស្រី អាយុ​១៩ ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនរងគ្រោះ ៤.​ធី ប៊ុនថន ជា​ជនរងគ្រោះ អ្នក​ទាំង​៤​នាក់​កំពុង​អង្គុយ​ហូបបាយ​នៅក្រោម​ផ្ទះ​ស្រាប់តែ​ជនសង្ស័យ​បាន​កាន់​កាំបិត​ផ្កាក់​ដើរមក​ពីក្រោយ​កាប់​ជនរងគ្រោះ​៦​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ។​

     ចំណែក​ជនរងគ្រោះ​ត្រូវបាន​បងប្អូន​នាំ​និង​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​តែម្តង ។​

    បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ដោយសារ​រឿង​គំនុំ​នៅមុន​ពេល​ជនរងគ្រោះ បាន​រៀបការ​ជាមួយ​ប្រពន្ធ​នោះ​គឺ​ក្រុមគ្រួសារ​របស់​ជនសង្ស័យ បាន​ចូល​ស្តីដណ្តឹង​មុន​មក​ឲ្យ​ជនសង្ស័យ តែ​ត្រូវបាន​ផ្តាច់​ពាក្យ​វិញ​។ ក្រោយមក​ប្រពន្ធ​របស់​ជនរងគ្រោះ​បានមក​រៀបការ​ជា​ប្តី​ប្រពន្ធ​ជាមួយ​ជនរងគ្រោះ​វិញ ។​

    ក្នុងករណី​ខាងលើ សមត្ថកិច្ច កំពង់ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់