ក្រុម Prank របស់ចិន បង្ហាត់មេរៀនរន្ធត់ចិត្តដល់នារីជំទង់ម្នាក់ ដែលក្លាហានហ៊ានលក់ព្រហ្មចារិយ៍ដើម្បីតែចង់បាន iPhone 8

មនុស្សស្រីជំទង់ម្នាក់ ដែលសម្រេចចិត្តលក់ព្រហ្មចារីរបស់នាង ដើម្បីប្ដូរយក iPhone 8 ភ័យញ័រខ្លួនអស់រលីង នៅពេលក្រុមជើងកាងដោះអាវមួយក្រុមបង្ហាញខ្លួន និងចាប់ដៃជើងនាង។

សំណាងល្អ វាគ្រាន់តែការពញ្ញាក់អារម្មណ៍មួយធ្វើឡើងដោយសមាជិកក្រុម Prank Beijing ឈ្មោះ Nana ដែលចង់បង្រៀនមេរោគដល់ស្រីជំទង់ទាំងអស់បានដឹង។

វាចាប់ផ្ដើមឡើងដោយនារីវ័យ ១៧ ឆ្នាំម្នាក់ឈ្មោះ Xiao Chen បានលក់ព្រហ្មចារីលើអនឡាញក្នុងតម្លៃ ៣ ពាន់ដុល្លារ។ នាងចង់ប្រើលុយនោះដើម្បីទិញ iPhone 8។

Nana អ្នកដែលដើរតួសម្ដែងរកម៉ូយក្នុងវីដេអូនោះ បានសម្ភាសន៍នាង Xiao ហើយនាងបានអះអាងថាខ្លួនជាលេខារបស់អ្នកជំនួញម្នាក់។

Xiao បានប្រាប់ទៅនាង Nana ថា "មិត្តរបស់ខ្ញុំមាន iPhone 8 គ្រប់គ្នា។ ខ្ញុំចង់បានវាដែរ ប៉ុន្ដែខ្ញុំមិនមានប្រាក់គ្រប់គ្រាន់"។

នាង Xiao បន្តថា "ខ្ញុំឮថាមាននារីម្នាក់នៅសាលារបស់យើង រកបានប្រាក់ ៣ ពាន់ដុល្លារ"។

នាង Nana បានរៀបចំការណាត់ជួបរបស់ Xiao ជាមួយនឹងចៅហ្វាយរបស់នាង។ វីដេអូបន្ទាប់ នាងក៏បានចូលក្នុងបន្ទប់សណ្ឋាគារ ហើយបុរសដែលដើរតួសម្ដែងជាចៅហ្វាយក៏បានប្រគល់ទូរស័ព្ទដៃ iPhone 8 ទៅនាង Xiao ។

មួយសន្ទុះក្រោយមក រឿងហេតុបានកើតឡើង ដោយមានក្រុមជើងកាងដោះអាវមួយក្រុម ថែមទាំងមានអ្នកកាន់កាមេរ៉ាថតចេញពីបន្ទប់ទឹក ធ្វើឱ្យនាង Xiao រន្ធត់ជាខ្លាំង។

ពេលនាង Xiao បដិសេធលែងចង់វិញ និងភ្លាមនោះបានចាកចេញពីបន្ទប់ បុរសទាំងនោះក៏បានចាប់ដៃជើងរបស់នាងតែម្ដង។ ក្រោយមកនាង Nana ក៏បានបង្ហាញខ្លួន និងប្រទេចនាងដើម្បីបង្រៀនឱ្យដឹងខុសត្រូវ៕


adverise with khmeread