1

ចាប់​អ្នកញៀន​ល្បែង​ហ្គេម​៦​នាក់​

      ភ្នំពេញ ៖ មនុស្ស​៦​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ក្នុងករណី​បង្ក្រាប​ល្បែងស៊ីសង ដកហូត ហ្គ្រេ​ម​បាញ់​ត្រី​មួយ នៅ​ថ្ងៃទី​១៥​កុម្ភៈ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​ល្ងាចត្រង់ចំណុច​ក្រុមទី​៧​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

     ប៉ូលិស​ប៉ុស្តិ៍​ស្វាយប៉ាក​បាន​ឲ្យ​ដឹងថា បាន​ចុះបង្ក្រាប​ល្បែង​ហ្គ្រេ​ម​ស៊ីសង​មួយកន្លែង នៅ​ចំណុច​ផ្ទះ​គ្នាន​លេខ ២៥៧​សេ ក្រុម ភូមិ  កើតហេតុ​ខាងលើ  ឃាត់ខ្លួន​មនុស្ស​៦​នាក់ ( ស្រី​២​នាក់)​។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ ឡេ ធី​ធី ភេទ ស្រី  អាយុ​៤៣​ឆ្នាំ​ស្នាក់នៅ​ភ​មិ​លូ  សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ​២-​លឹម សំអាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិលូ សង្កាត់​ស្វាយប៉ាក មុខរបរ មិន​ពិតប្រាកដ ៣-​លី  មី​ដា  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្ករ ស្នាក់នៅ​ភូមិ លូ សង្កាត់​ស្វាយប៉ាក​៤-​ចិន  ណឹ​ង  ភេទ ស្រី អាយុ 31 មុខ របរ បោកអ៊ុតខោអាវ  ស្នាក់នៅ​ភូមិ លូ សង្កាត់​ស្វាយប៉ាក​៥-​ចាំង  តាំង ភេទ ប្រុស អាយុ 34​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ លូ សង្កា​យ​ស្វាយប៉ាក និង​៦-​ង្វៀង យាំង​ធី​ ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាកនៅ​ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ  ខណ្ឌ​ព្រែក​ព្នៅ មុខរបរ​ជាង​កង្ហារ  ។​

      សម្ភារ​:​ដកហូត ទូ​ហ្គែ​ម​ចំនួន ១​គ្រឿង និង​ដាវ​ចំនួន ១​ហើយ​នៅ​ចំពោះមុខ​ប៉ូលិស​កំពុង​ក៏​សាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

មតិយោបល់