Untitled 1

តុលាការ​ចោទប្រកាន់​ពីបទ​ឃាត​កម្ម​គិតទុក​ជាមុន​ដល់​ឃាតករ​សម្លាប់​នារី​ម្នាក់​កាត់​ក្បាល និង​គូកន

     សៀមរាប ៖ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌទោ​លើ​ឃាតករ​កាត់​ក្បាល នារី​បុគ្គលិក​ភូមិ​វប្បធម៌ នៅ​ខេត្តសៀមរាប ជា​ជនដៃដល់​និង​គូកន ។​

     មន្ត្រី​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប លោក សំរឹទ្ធ សុខុន ធ្វើការ​ចោទប្រកាន់​នេះ ជនសង្ស័យ​ទាំងពីរ​នាក់ និងត្រូវបញ្ជូន​បន្តទៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​ថ្ងៃ​បើកសវនាការ​ជំនុំជម្រះ​ជា​សាធារណៈ​ចំពោះ​សំណុំ​រឿងនេះ​។​

    សវ​តា​រឿង​នៃ​សំណុំរឿង​ឃាតកម្ម​កាត់​ក្បាល នារី​បុគ្គលិក​ភូមិ​វប្បធម៌ នៅ​ខេត្តសៀមរាប ដែល​មិន ធ្លាប់មាន ពីមុនមក ហើយ​ពេលនេះ ការពិត​វា​បាន កើតឡើង​ហើយ ទៅលើ​នារីអភ័ព្វ​ម្នាក់ ត្រូវ​មនុស្ស​មាន​ប្រពន្ធ​កូន ហើយ​តាម​ស្រឡាញ់ យកមក ធ្វើ​ប្រពន្ធ​មិនបាន បែរជា​មានគំនិត​មិន ចង់​ឲ្យ​នារី​ម្នាក់​ធ្លាក់ ទៅលើ​ដៃ​នរណា ហើយ​សម្លាប់​នាង​ដោយ​កាត់​ក្បាលតែម្តង​។​

    នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ តុលាការខេត្ត សៀមរាប បាន​បន្ត​និតិ​វិធី​សួរនាំ ទៅលើ​ជនសង្ស័យ​២ នាក់​គឺ ១-​ឈ្មោះ ចាន់ ឆាយ​យ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាម​គ្គុ​ទេសទេសចរណ៍ ភាសា​ថៃ និង​២-​ឈ្មោះ ណឹ​ប សិទ្ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខរ​បរជា​អ្នកបើក រថយន្ត​ឈ្មួ​ល​។​

    តាម​ការសួរនាំ គឺ​ដេញដោល ជុំវិញ​ករណី​ឃាត កម្ម​សម្លាប់​កាត់ ក្បាល​នារី​ម្នាក់​ឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​បម្រើការ នៅ​ភូមិ​វប្បធម៌ លើផ្ទះ សំណាក់​ប្រាសាទកែវនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប នាពេល​កន្លងទៅ​។​

    អង្គ​សវនាការ​នេះ​ធ្វើឡើង នៅ​ចំពោះមុខ លោក​ចៅក្រម លឹម សុគន្ធា​រ៉ា និង​លោក សំរឹទ្ធ សុខុន ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង ខេត្តសៀមរាប​។​គិត​ចាប់ពី​ម៉ោង​៨​ព្រឹករហូតមកដល់​ម៉ោង​១២ និង​៣០​នាទី សំណុំរឿង ឃាតកម្ម​នេះ​មិនទាន់​បញ្ចប់​ការ សួរនាំ​នៅឡើយ​ទេ​។​

     មន្ត្រី​តុលាការ​មួយរូប​បង្ហើប​ប្រាប់ថា សំណុំ​រឿងនេះ​បន្ត​ការ​សួរ នាំនៅ​ម៉ោង​២​រសៀល បញ្ចប់​ការសួរនាំ ល្ងាច​នេះ ទើប​សម្រេចការ​ចោទប្រកាន់ និង​ឃុំខ្លួន បណ្តោះអាសន្ន​រង់ចាំការកាត់ទោស​នា ពេលខាងមុខ​។​

    កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ការភ្ញាក់ផ្អើល​ពេញ​ខេត្តសៀមរាប ដោយសារតែ​ប្រទះឃើញ​សាក​នារី​វ័យក្មេង​ម្នាក់​ដេកស្លាប់ ក្នុង​បន្ទប់​៣០១ផ្ទះសំណាក់​ប្រាសាទកែវ ផ្លូវ​ផ្សា​រញ៉ែ ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​។​

     សព​នារី​រងគ្រោះ ត្រូវបាន​ឃាតករ​សម្លាប់ កាត់​ក្បាល​យកទៅ​បាត់ បន្សល់ទុក​តែ​ខ្លួន​ត្រឹម ក ចុះក្រោម​រួច​រុំ​ជាមួយ​ភួយ ពណ៌​ផ្កាឈូក ហើយ​ញាត់​សព​ចូល ក្រោម​គ្រែ ។​ដល់​ម៉ោង​១២​បុគ្គលិក​ផ្ទះសំណាក់​ខាងលើ​បាន​ចូល​រៀបចំ​បន្ទប់​ក៏​ប្រទះឃើញ​សព​តែម្តង​។​

      ជនសង្ស័យ​ត្រូវ​ប៉ូលិស​ចាប់​ខ្ល៍ន​ខណ​:​យក​ក្បាល​របស់​ឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​ទៅ​ដុតចោល​បំបាត់ភស្តុតាង ៕​

 

មតិយោបល់