ឃាត់ស្រីស្អាតម្នាក់ជាមួយថ្នាំញៀន៩កញ្ចប់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ស្រះចកបានធ្វើការឃាត់ខ្លួននារីម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ តុលា ២០១៧ វេលាម៉ោង ៤ល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ គង់ សុជាតិ ភេទស្រី អាយ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួលលេខ៤៨ ផ្លូវបេតុង សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន០៩កញ្ចប់តូច (ប្រាំបួនកញ្ចប់តូច)។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឧដូនពេញនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

adverise with khmeread