លួចលុយ១៦០០ដុល្លារ និង១លានរៀលទៅច្រៀងខារ៉ាអូខេ, មកវិញជាប់ខ្នោះ

កណ្ដាល ៖ ប៉ូលិសស្រុកខ្សាច់កណ្តាលបានឃាត់ជនសង្ស័យម្នាក់ក្នុងករណីអំពើលួច លុយកាលពីថ្ងៃទី១៩ តុលា ២០១៧ វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រនៅចំណុច ភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ សែម ចន្ធូ ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិឃុំកើតហេតុ។

ចំណែកជនសង្ស័យ ឈ្មោះ សុង ឈាវវ័យ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។ សម្ភារៈបាត់បង់ប្រាក់ដុល្លារ ១.៦០០ដុល្លារ, ប្រាក់រៀល ១លានរៀល និងកាបូបស្ពាយពណ៌ស្វាយ ០១។

វត្ថុតាងចាប់យកប្រាក់ដុល្លារចំនួន ១.៣៩០$ដុល្លារ ,ទូរស័ព្ទម៉ាក Iphone5 ០១គ្រឿងកាបូបស្ពាយពណ៌ស្វាយចំនួន ០១និងកាបូបដៃចំនួន ០១។

ប៉ូលិសបន្តថា មុខពេលកើតហេតុថ្ងៃទី១៨ តុលា ២០១៧ វេលាម៉ោង៩ និង៣០នាទី យប៉ជនរងគ្រោះ បានយកលុយដាក់ក្នុងកាបូបស្ពាយពណ៌ស្វាយដាក់ក្រោមពូកក្បាលដំណេក ក្នុងផ្ទះរបស់ខ្លួន ហើយ ចូលដេកជាធម្មតា។

លុះដល់វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ជនសង្ស័យបានលួចចូលក្នុងផ្ទះជនរងគ្រោះឡើងតាមជញ្ជាំងខាងក្រោយ រួចឃើញកាបូបលុយជនរងគ្រោះនៅក្រោមពូកក្បាលដំណេក ក៏លួចយកហើយហែកជញ្ជាំងស័ង្កសី ខាងមុខរត់ចេញទៅផ្ទះខ្លួន។

បន្ទាប់មកជនសង្ស័យយកលុយចំនួន ១.៣៩០ដុល្លារ លាក់ទុកក្នុងបន្ទប់ក្នុងផ្ទះរបស់ខ្លួន ដាក់តាមខ្លួនប្រាក់ដុល្លារចំនួន២១០ដុល្លារ និងប្រាក់រៀលប្រហែល១លានរៀល យកទៅច្រៀង ខារ៉ាអូខេ និងទិញទូរស័ព្ទម៉ាក Iphone5 ០១គ្រឿង។

លុះដល់ថ្ងៃទី១៩ តុលា ២០១៧ វេលាម៉ោង ១០ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល កំពង់ចំលង កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ស្រុក ឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងដកហូតវត្ថុតាងដូចខាងលើ បញ្ជូនមកអធិការដ្ឋានស្រុកចាត់ការតាមនីតិវិធី៕

adverise with khmeread