adverise with khmeread Untitled 1

ឃាត់​បុរស​ជនជាតិ​យួន​ម្នាក់​ឆក់​ទូរស័ព្ទ​

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា នូវ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី ១៥​ក​៧​ម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លេខ​២៧៣​ផ្លូវ​៣៦៩​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​

   ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​ឈុំ ស្រី​ពៅ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ធ្វើ​ប៉ាវ​អ៊ី ស្នាក់នៅ​ផ្ទះកើតហេតុ ។​

   ចំំ​ណែ​ក​ជនសង្ស័យ​ឈ្មោះ​សុខ សំណាង ហៅ​វា​៉​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ជនជាតិ​យួន​) ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រែក​តា​គង់ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ មុខរបរ មិន​ពិតប្រាកដ ។​

    ប៉ូលិស​បន្តថា​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដេក​នៅក្នុង​បន្ទប់ (​ផ្ទះកើតហេតុ​ខាងលើ ) រួច​កាន់​ទូរ​សព្ទ័​ដៃ​ម៉ាក សាំង​សុង​កាឡាក់ស៊ី​ណូ​ត​ធូ លេខ​ស៊ីម 096 9317567​ដាក់​លើ​ទ្រូង ។​

   ស្រាប់តែ​ជនសង្ស័យ ដើរ​ចូលមក​បើកទ្វារ បន្ទប់​ជនរងគ្រោះ​រួច​ឆក់យក​ទូរ​សព្ទ័​ហើយ​រត់គេចខ្លួន ។​ពេលនោះ​ជនរងគ្រោះ​ដេញតាម​ពីក្រោយ​ស្រែក​ចោរៗ ក៏មាន​អ្នកជិតខាង​ជួយ​ចាប់បាន រួច​ជនសង្ស័យ​ក៏​បោក​ទូរ​សព្ទ័​ជនរងគ្រោះ​ទៅ​លើដី​ធ្វើ​ឲ្យ​ខូចខាត​ទាំងស្រុង ។​

   បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់