Untitled 1

បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​កាប់​ឲ្យ​របួស​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​ប​ញ្ជូ​ន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​១៥​កុម្ភ​:​នេះ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​កាប់​បុរស​ម្នាក់​ឲ្យ​របួស​ដេរ​២២​ថ្នេរ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​នៅ​ចំណុច​ក្នុង​រោង​កម្មករ​កោះ​ពេជ្រ​ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ គឹម ឡ​ន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជាតិខ្មែរ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​រោង​កម្មករ សំណង់​កោះ​ពេជ្រ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​មុខរបរ កម្មករសំណង់​ការដ្ឋាន​រី​វើ​រ៉ា ។​

    ចំណែក​ឈ្មោះ​ជនរងគ្រោះ​៖ ខាន់ វុ​ធ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ជាតិខ្មែរ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​រោង​កម្មករ សំណង់​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរ កម្មករសំណង់​ការដ្ឋាន​រី​វើ​រ៉ា​បណ្តាល​ឲ្យ​រងរបួស​ចំ​ស្មា​ខាងឆ្វេង​មួយ​កាំបិត​ដេ​២២​ថ្នេរ​។​

    ប៉ូលិស​បន្តថា ដំបូង​ពួកគេ​ផឹកស្រា​ជាមួយគ្នា​. បន្ទាប់មក​ក៏​នាំគ្នា​លេងបៀរ​ទៀង​លេន ជាមួយ​កម្មករ​២​នាក់​ទៀត​។​ពេលនោះ​ជនរងគ្រោះ​លេង​ចាញ់​អស់​១៥០០០​រៀល ក៏​ឈប់​ទៅ​មុជទឹក​។ ស្រាប់តែ​ជនល្មើស​បាន​បង្កជម្លោះ​រួច​យក​កាំ​បិ​ង​កាប់​ឲ្យ​របួស​តែម្តង​៕​

មតិយោបល់