ក្មេងតូចម្នាក់ចង់បានក្រដាស១០០ដុល្លារជាពន់ពេក ក៏សម្រេចសរសេរលិខិតសុំប្រធានាធិបតី...ក្រោយមកគាត់បានផ្ញើឱ្យក្មេងនោះ ៥ ដុល្លារ រួចហើយក្មេងនោះតបលិខិតអរគុណញាក់សាច់មួយ!

សំណើច៖ នៅថ្ងៃមួយមានក្មេងតូចម្នាក់ពិតជាងចង់បានក្រដាសប្រាក់ ១០០ ដុល្លានិងបន់ស្រន់អស់រយៈពេលពីរសប្ដាហ៍ តែគ្មានអ្វីកើតឡើងសោះ។

ដូច្នេះហើយគាត់បានសម្រេចចិត្តសរសេរលិខិតទៅប្រធានាធិបតីដោយស្នើសុំក្រដាស ១០០ ដុល្លារ។ នៅពេលអាជ្ញាធរប្រៃសណីយ៍ទទួលបានលិខិតដែលសរសេរថា "ជូនប្រធានាធិបតីអាមេរិក" ពួកគេបានសម្រេចចិត្តបញ្ជូនទៅប្រធានាធិបតី រីឆាតនិកសុន។

លោកប្រធានាធិបតីពិតជាភ្ញាក់ផ្អើល រំភើបរីករាយ ទើបគាត់បានណែនាំលេខារបស់គាត់ផ្ញើក្រដាសប្រាក់ ៥ ដុល្លារដល់ក្មេងប្រុស ព្រោះចំនួនលុយនេះហាក់ច្រើនណាស់សម្រាប់ក្មេងប្រុសតូចម្នាក់។

ក្មេងប្រុសនោះពិតជារីករាយជាមួយក្រដាស ៥ ដុល្លារ ហើយគាត់បានសរសេរលិខិតអរគុណទៅប្រធានាធិបតី។

លិខិតនោះត្រូវបានសរសេរយ៉ាងដូច្នេះថា "សូមគោរពលោកប្រធានាធិបតី។ ខ្ញុំសូមអរគុណលោកខ្លាំងណាស់ចំពោះការផ្ញើក្រដាសប្រាក់មកខ្ញុំ។ ទោះយ៉ាងណាខ្ញុំកត់សម្គាល់ឃើញថា ដោយសារមូលហេតុខ្លះប្រាក់នេះត្រូវតែឆ្លងកាត់ក្រុង "វ៉ាស៊ីនតោនឌីស៊ី" សិន ហើយដូចធម្មតាអ៊ីចឹង ពួកនោះបានដកអស់ ៩៥ ដុល្លារបាត់ហើយ"៕

adverise with khmeread