ប្រសិនបើដៃគូរបស់អ្នកនិយាយឃ្លាទាំងនេះដដែលៗ ត្រូវនិយាយដោយស្មោះត្រង់ឥតលាក់លៀមជាមួយពួកគេ និងប្រាប់ពួកគេអំពីអារម្មណ៍របស់អ្នក

តើដៃគូរបស់អ្នក ប្រើឃ្លាទាំង ៦ នេះមែនទេ? បើអ៊ីចឹងមែន ទំនាក់ទំនងរបស់អ្នកអាចនឹងបាត់បង់ជាក់ជាមិនខាន បើមិនធ្វើអ្វីមួយដើម្បីទប់ស្កាត់ទេនោះ។ 

១. ខ្ញុំធុញទ្រាន់ណាស់!
វាដល់ពេលត្រូវធ្វើអ្វីម្យ៉ាងហើយ! ត្រូវធ្វើរឿងអ្វីមួយដែលផ្តល់ប្រយោជន៍ដល់អ្នកទាំងពីរ។

២. ម៉េចក៏អ្នកមិនដូចគេ?
ការប្រៀបធៀបធ្វើឱ្យរលាយរលត់ទំនាក់ទំនងស្នេហារបស់អ្នក មិនយូរមិនឆាប់នោះឡើយ។ ត្រូវរំលឹកខ្លួនឯងថា អ្នកមិនចាំបាច់ធ្វើនូវអ្វីដែលអ្នកដទៃកំពុងធ្វើទេ។

៣. អ្នកនឹងមិនចេះកែប្រែឡើយ!
ការនិយាយគ្នាគឺជាគន្លឹះនៃរាល់ទំនាក់ទំនងស្នេហាទាំងឡាយ។ និយាយគ្នាជាមួយដៃគូរបស់អ្នកនូវហេតុផលដែលអ្នកមិនស្រណុកចិត្តជាមួយដៃគូ។

៤. អ្នកនឹងមិនយល់ពីខ្ញុំឡើយ!
ត្រូវទទួលស្គាល់ការពិតថា អ្នកទាំងពីរជាមនុស្សពីរនាក់ផ្សេងគ្នា។ ត្រូវព្យាយាមស្វែងយល់ពីរឿងរ៉ាវរបស់គ្នាទៅវិញទៅមក ដើម្បីបញ្ចៀសការយល់ច្រឡំ។

៥. អ្នកមិនមែនជាមនុស្សពីមុនដែលខ្ញុំលង់ស្នេហ៍នោះឡើយ
មនុស្សណាក៏ចេះផ្លាស់ប្តូរដែរ។ អ្នកត្រូវតែព្យាយាមដោះស្រាយបញ្ហាជាមួយគ្នា។ 

៦. ចង់បានអីយកទៅ!
ការទុកឱ្យដៃគូសម្រេចចិត្តឥតឈប់ឈរ គឺបង្ហាញថា អ្នកមិនចាប់អារម្មណ៍លើអ្វីដែលដៃគូចង់បានឡើយ៕

adverise with khmeread