Index

ចោរ​មួយក្រុម​ចូល​ប្លន់​ផ្ទះ​ផ្ទេរប្រាក់​Wing​នៅ​កំពង់ធំ​យក​អស់​១​ម៊ឺ​ន​៣​ពាន់​ដុល្លារ​

    កំពង់ធំ​៖ ចោរ​មួយក្រុម មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK មួយ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម បាន​ចូលទៅ​ភ្ជង់ និង​ប្លន់ នៅ​កន្លែង​ផ្ទេរប្រាក់ Wing យកលុយ​ខ្មែរ និង​ដុល្លារ ចំនួន​១​ម៊ឺ​ន​៣​ពាន់​ដុល្លារ ហើយ​គេចខ្លួនបាត់​នៅវេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​១៥ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​។​

    លោក ហង្ស ថុល មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា ក្រុមចោរ​ទាំងនេះ បាន​ចូលមក​ពីក្រោយ​ផ្ទះ ដោយ​បិទ​ម៉ាស់​ជិត ហើយ​គំរាម​ទៅ​ជនរងគ្រោះ​ថា​"​កុំ​ឲ្យ​មើលមុខ​អញ​"​រួច​ប្រមូល​យកលុយ​ដុល្លារ និង​លុយ​ខ្មែរ អស់​ចំនួន​១​ម៊ឺ​ន​៣ ពាន់​ដុល្លារ​ហើយ​រត់​គេចខ្លួនបាត់​។​ពុំមាន​អ្នករបួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។​

    ភ្លាមៗ​នេះ​កម្លាំង​អាវុធហត្ថ​សហការ​ជាមួយ​ប៉ូលិស​កំពុង​តាម​បង្ក្រាប​ក្រុមចោរ​ទាំងនេះហើយ ៕​

មតិយោបល់