ចង់លើករាសីសំណាងនៅកន្លែងធ្វើការ និងធ្វើឱ្យចៅហ្វាយពេញចិត្តដំឡើងប្រាក់ខែឆាប់ៗ ប្តូរហុងស៊ុយតុ?

កម្មកើតឡើងដោយសារអំពើ ប៉ុន្តែចំពោះមនុស្សវិញ រឿងប្រាក់ខែមិនងាយឡើងទេ ទោះខំធ្វើការខ្លាំងយ៉ាងណាក៏ដោយ។ មានការលើកឡើងថា​ រឿងប្រាក់ខែមិនឡើងនេះគឺដោយសារខ្វះការទំនាក់ទំនង ខ្វះសេចក្តីស្រឡាញ់ចូលចិត្ត និងអាណិតអាសូរពីមេកើយ ហេតុដូច្នេះហើយទើបខំធ្វើការយ៉ាងណាក៏ប្រាក់ខែនៅដដែល។ ហេតុអ្វីបានជាដូច្នេះ? ព្រោះអ្នកខ្លះក៏មានទំនាក់ទំនងល្អជាមួយមេកើយដែរ ម៉េចក៏មិនឡើងប្រាក់ខែដែរទៅ? យោងតាមគ្រូហុងស៊ុយថៃឈ្មោះ ប៉ានចៃ ដែលសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ MONO 29 បានឱ្យដឹងថា នេះអាចបណ្តាលមកពីរាសីសំណាងលើតុធ្វើការរបស់អ្នកមិនមានឥទ្ធិពល។ 

ដើម្បីលើករាសីសំណាងនៅកន្លែងធ្វើការ និងឱ្យមេចូលចិត្តនិងដំឡើងប្រាក់ខែឆាប់ៗ លោកអ្នកគួរក្រាលកញ្ចក់នៅលើតុធ្វើការ ពីព្រោះអីកញ្ចក់ តាមក្បួនហុងស៊ុយមិនថាចិនឬថៃ គឺជាវត្ថុមួយដើម្បីចាំងផ្លាតរឿងស៊យៗ និងសំណាងមិនល្អ ចេញពីលោកអ្នក ហើយវានឹងនាំមកនូវតែសំណាងល្អ និងរាសីខ្ពស់តែប៉ុណ្ណោះមកដល់លោកអ្នក៕

adverise with khmeread