adverise with khmeread 30a9d5d900000578 3420761 image a 2 1453980030406

Apple នឹងដាក់​លក់ iPhone 5se និង iPad Air 3 ជាមួយនឹង​នាឡិ​ការចេញ​ថ្មី​នៅ​ទី ១៨ ខែមីនា​

​    ​Apple នឹង​ត្រៀមលក្ខណៈ​បង្ហាញ​នូវ iPad Air ស៊េរី​ចុងក្រោយ ក៏ដូចជា​នាឡិកា​ម៉ូ​ដែល​ថ្មី​នៅ​ថ្ងៃទី​១៨ ខែក្រោយ​នេះហើយ​។​

​    ​Tablet ស៊េរី​ថ្មី​អាច​នឹងត្រូវ​បាន​គេ​ហៅ iPad Air 3 និង​អេក្រង់ ៩,៧​អ៊ី​ញ តូច​ជាង iPad Pro ដែលមាន​ទំហំ ១២,៩​អ៊ី​ញ​។​

​    ​ក្រុមហ៊ុន​កណ្ដាល Cupertino ក៏​ត្រូវបាន​រំពឹងថា​បង្ហាញ iPhone ថ្មី​ទំហំ ៤​អ៊ី​ញ ដែល​ល្បី​ថា​មាន​ឈ្មោះថា iPhone 5se នៅថ្ងៃនោះ​ផងដែរ នេះ​បើ​យោងទៅតាម​ប្រភព​វេ​ប​សាយ 9to5mac​។​

​    ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​ឲ្យ​ដឹងផង​ដែរ​ថា iPad Air 3 នឹងមាន LED Flash ជាមួយ​កាមេរ៉ា​ក្រោយ ដូច្នេះ​អ្នក​អាច​ថតរូប​ភាព​នៅ​កន្លែង​ងងឹត​បាន ហើយ​ចំពោះ Speaker របស់​វា​វិញ​ក៏បាន​កែប្រែ​ឲ្យ​ប្រសើរឡើង​ជាង​មុន​ដែរ​។​

​    ​ចំណែក iPhone 5se វិញ​ក៏​ត្រូវបាន​រំពឹងថា​លឿន​ជាង​មុន​ដែរ ដោយ​ប្រើ​នូវ A9 Processor, M9 Chip, មាន​កាមេរ៉ា​ល្អ និង​ប្រើ​នូវ NFC Chip ដូច្នេះ​អ្នក​អាចធ្វើ​ការបង់ប្រាក់​តាម​រយៈ Apple Pay បាន​។ ទូរស័ព្ទ​នេះ​នឹងមាន​រាងដូចជា iPhone 6 អ៊ីចឹង ប៉ុន្តែ​គ្រាន់តែ​វា​មាន​ទំហំ​តូច​ជាង​។​

​    ​ចុងក្រោយ​នោះ​គឺ Apple អាច​នឹង​បង្ហាញ​នូវ​នាឡិកាដៃ​ស្រស់ស្អាត​ថ្មី ដែល​ប្រើ​នូវ Black Version របស់ Milanese Loop ជាមួយនឹង​ខ្សែ​ពណ៌​ខ្មៅ​ប្រផេះ​ធ្វើ​ពី​ស្បែក​នៅថ្ងៃនោះ​ផងដែរ​។​

​    ​រឿងនេះ​ត្រូវបាន​គេ​ជឿថា Apple នឹង​ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ក្នុងពេល​ឆាប់ៗ​បន្ទាប់​ពីថ្ងៃ​ប្រកាស​ផលិតផល​ខ្លួន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Dailymail​

អ្នកនឹងចូលចិត្ត

មតិយោបល់