ប៉ូលិសខេត្តប៉ៃលិនបង្ក្រាបអ្នកញៀនល្បែង១៤នាក់

ប៉ៃលិន ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិនបានដឹកនាំកម្លាំងចុះធ្វើការ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ចំនួន ០១ កន្លែង ស្ថិតនៅភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដ ប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៤ នាក់ (ស្រី ១២ នាក់) ដកហូតសន្លឹកបៀរ បានចំនួន ០៣ហ៊ូ និងកម្រាលក្រមាចំនួន ០៣ កាលពី វេលាម៉ោង២ និង១៥នាទី រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន ១- សុខ ចន ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរកសិករ, ២- សែម គឹមស៊ាន ភេទប្រស អាយុ ២៥ឆ្នាំ មុខរបរកសិករ, ៣- ចាន់ បុប្ផា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកសិករ​, ៤- សុខ ស្រីមូល ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកសិករ​, ៥- យ៉ា អេត ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរកសិករ​, ៦- អាន ស៊ីម ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរកសិករ​, ៧- សែម ស្រីមុំ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកសិករ​, ៨- កង សុភណ្ឌ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិក​រ, ៩- នង នឿន ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរកសិករ​, ១០- កៅ រែម ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរកសិករ​, ១១- សុខ គឹមស្រាន់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ​, ១២- ម៉ុត ចានលីម ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកសិករ​, ១៣- សៀវ ស្រីធំ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរកសិករ និង១៤- សឿង ឬទ្ធី ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរកសិករ​។

ជនសង្ស័យទាំង ១៤ នាក់ ខាងលើរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការអប់រំ ណែនាំ និងចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread