adverise with khmeread Mozilla multiprocess ram kill

Firefox ថ្មី​នឹងមិន​ប្រើ​ខ្លាំង​នៅលើ RAM នោះទេ​ជាមួយនឹង​បច្ចេកទេស​ថ្មី​នេះ​

    ​Mozilla នឹង​ផ្លាស់ប្ដូរ​ទៅ​ប​ច្ចេ​ទេស​ថ្មី​ពី​ការប្រើ​នៅលើ RAM ទៅជា​ប្រើ​នៅលើ Processor ច្រើន​វិញ​ម្ដង​នៅ​ខែមេសា​ខាងមុខនេះ​។

​    ​ជាធម្មតា CPU មួយ​មាន Process ចាប់ពី ២​ឡើងទៅ​។ អ្នកប្រើប្រាស់​នឹង​លែង​បារម្ភ​ពី​រឿង​កម្មវិធី​រុករក Firefox ពេល​បើក​ម្ដងៗ​គាំង​ដោយសារ​កុំព្យូទ័រ​របស់ខ្លួន​មាន​ទំហំ RAM តូច​ទៀតហើយ​។  

​    ​ហើយ​អ្នកជំនាញ​បានធ្វើ​តេស្ត​កម្មវិធី​ថ្មី​នោះ ឃើញថា​ទោះ​បើក​ច្រើន​យ៉ាងណា​ក៏ Firefox ថ្មី​នេះ​ស៊ី RAM ត្រឹមតែ​ពី​១០ ទៅ ២០​ភាគរយ​តែប៉ុណ្ណោះ​។​

​    ​បច្ចេកទេស​នេះ​ត្រូវបាន​រកឃើញ​មុន​ដោយ Google Chrome ហើយ Firefox បាន​រៀន​ល្បិច​នេះ​ពី Chrome និង​ធ្វើតាម​ដោយ​ជោគជ័យ​៕

adverise with khmeread
ប្រភព៖ ​ហ្វោ​ស​ប៊ៃ​

អ្នកនឹងចូលចិត្ត

មតិយោបល់