ប្រពន្ធជាប់រវល់ទៅធ្វើការបាត់ ចង់ភ្លក់រសជាតិស្រីក្មេង ចូលចាប់ឱបថើម២ខ្សឺត ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសចាប់ខ្លួនក្រោយពីធ្វើសកម្មភាព ប៉ុនប៉ងរំលោភតែមិនបានសម្រេច ខណៈនារីវ័យក្មេងម្នាក់កំពុងបោសជូតសម្អាតបន្ទប់ម្នាក់ឯង នឹកមានអារម្មណ៍ចង់ភ្លក់រសជាតិក្មេងស្រី ហើយចូលចាប់ឱបស៊ើយអាវ ថើបបាន ២ ខ្សឺត នាងរើបម្រាស់រួច ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ចោមរោមព័ទ្ធជាប់ ប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សេង សំអឿ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន MPA ស្នាក់នៅបន្ទប់ជួលលេខ៤អា ក្នុងភូមិង្រពាំងពោធិ៍សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះអាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៦អា ភូមិ សង្កាត់កើតហេតុ។

​យោងតាមសម្តីនារីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ បន្ទាប់វិលត្រឡប់មកពីធ្វើការរោងចក្រវិញ ចូលបន្ទប់ខ្លួនជាន់ទី១ ហើយបោសសម្អាត បន្ទប់។ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ ដែលនៅបន្ទប់ទល់មុខគ្នា ស្រវឹងស្រាចូលទៅចាប់ឱប សើយអាវ ថើប២ខ្សឺត ប៉ុនប៉ងរំលោភ តែមិនបានសម្រេច ពេលរើរួចស្រែកផ្អើលអ្នកជិតខាងឱ្យជួយ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង។

​ចំណែកជនសង្ស័យ បានឱ្យដឹងថា ខ្លួនបានប៉ងយូរហើយ ក្រោយពីប្រពន្ធជាប់រវល់ទៅធ្វើការបាត់ ឱកាសស្ងាត់ ទើបតែចេញពីកន្លែងផឹកស៊ីផង ស្រវឹងស្រឿងៗ ឡើងទៅបន្ទប់ជួល ប្រើល្បិចពឹងឱ្យអ៊ុំស្រីម្នាក់ ជួយចុះទៅរកទិញស្រាបៀរ៦កំប៉ុង។ បានឱកាសល្អ បន្ទប់នាងរងគ្រោះ ចំហទ្វារស្រាប់ ចូលទៅខ្ទាស់ទ្វារជាប់ ចាប់ឱបស៊ើយលាត់អាវ ក្រៀកកថើបបាន២ខ្សឺត នាងរើបម្រាស់រួច បើកទ្វាររត់ស្រែកផ្អើលអ្នកជិតខាង គ្រាន់តែដើរចូលដល់បន្ទប់ខ្លួនវិញ ហើយប៉ូលិសមកដល់ល្មម ចាប់ឃាត់ខ្លួនចូលប៉ុស្តិ៍។

​ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ តាមបណ្តឹងនារីរងគ្រោះ ប៉ូលិសបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌដើម្បីបន្តទៅតាមនីតិវិធី៕

adverise with khmeread