ជនជាតិចិននិងឥណ្ឌូនេស៊ី៤១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនបរទេសចំនួន ៤១ នាក់ ស្រី ១១ នាក់ មាន ០៦ សញ្ជាតិ ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត​នី​តិវិធី នៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ សហកាជាមួយកម្លាំងគណៈបញ្ជា​ការឯកភាព​ខេត្ត​ព្រះ​សីហនុ ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានប្រតិបត្តិការបង្ក្រាបជនបរទេសចំនួន ០៤គោលដៅ ស្ថិតនៅផ្លូវ៧០៥ ភូមិ២ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២១ តុលា ឆ្នាំ២០១៧។

ប៉ូលិសបានឱ្យដឹងថា លោក ឧត្តមសេនីយ៍ឯក អ៊ុក ហែសិលា ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ និងមានការចូលរួមផ្លូវច្បាប់ពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះឃាត់ខ្លួនជនសង្សយ័ជាជនបរទេសចំនួន ៤១ នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត។

ប៉ូលិសបន្តថា គោលដៅទី១ ឃាត់បានមនុស្ស១៣នាក់ ស្រី០៥នាក់ មាន០៤សញ្ជាតិ ( ម៉ាឡេស៊ី -ថៃ -ឥណ្ឌូណេស៊ី -វៀតណាម ), គោលដៅទី២ ឃាត់ខ្លួនបានមនុស្ស ០៣ នាក់ ស្រីម្នាក់ ( ជនជាតិចិន ), គោលដៅទី៣ ៖ ឃាត់ខ្លួនបានមនុស្ស១៧នាក់ស្រី០២នាក់ ( ជនជាតិម៉ាឡេស៊ី), គោលដៅទី៤ ឃាត់ខ្លួនបានមនុស្សបាន០៨នាក់ ស្រី០៣នាក់ មាន០២សញ្ជាតិ ( ចិនដីគោក និង ចិនតៃវ៉ាន់ )។

តាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំងអស់សមត្ថកិច្ចនឹងបញ្ជូនយកទៅក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

 

adverise with khmeread