ជីវិតមានតែ១! កូឡេស្តេរ៉ុលកកក្នុងសរសៃឈាម បង្កឱ្យកើតជំងឺលើសឈាម និងគាំងបេះដូង, តែគ្រឿងទេសក្នុងផ្ទះបាយអាចជួយសម្អាតវាបាន

កូឡេស្តេរ៉ុលផលិតដោយធម្មជាតិនៅក្នុងរាងកាយគឺមានសារៈសំខាន់ណាស់ដើម្បីផលិតអ័រម៉ូនដូចជា Estrogen និង Testosterone និងស្រូបយកជីវជាតិដូចជា វីតាមីន A, E និង K ។ វាក៏ជាសារធាតុសំខាន់ក្នុងការបង្កើត និងថែរក្សាភ្នាសកោសិកានានានៅក្នុងរាងកាយដែរ។ បញ្ហាកើតឡើងគឺនៅពេលកូឡេស្តេរ៉ុលលើសខ្លាំងពេកក្នុងប្រព័ន្ធរាងកាយ វានឹងពូនផ្តុំក្នុងសរសៃឈាម និងទប់ស្កាត់លំហូរឈាមមិនឱ្យហូរបានរលូន ដោយបង្ខាំងអុកស៊ីសែនមិនឱ្យទៅផ្នែកជាច្រើននៃរាងកាយ។ 

ជាតិកូឡេស្តេរ៉ុលខ្ពស់នាំឱ្យឈឺទ្រូង កើតជំងឺតម្រងនោមរ៉ៃរ៉ាំ លើសឈាម និងគាំងបេះដូង។ នៅពេលកូឡេស្តេរ៉ុលឡើងលើសពីកម្រិតធម្មតា គេអាចទប់ស្កាត់វាបានតាមរយៈការទទួលទានអាហារដែលសម្បូរជាតិហ្វាយបឺ ឬជាតិសរសៃ។ គ្រឿងផ្សំខាងក្រោមនេះនឹងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរយៈពេលត្រឹម ៤០ ថ្ងៃប៉ុណ្ណោះ នៅពេលទទួលទានវារាល់ថ្ងៃ។ 

* គ្រឿងផ្សំ
- ក្រូចឆ្មា ៤ គ្រាប់
- ខ្ទឹមស ៤ កំពឹស
- ទឹក ៣ លីត្រ

* វិធីធ្វើ
- បកសំបកខ្ទឹមចេញ
- លាងក្រូចឆ្មាជាមួយទឹកពុះ
- ហាន់ក្រូចឆ្មាទាំងសំបកឱ្យល្អិតៗ ហើយដាក់ក្នុងម៉ាស៊ីនក្រឡុក ជាមួយខ្ទឹមស
- កិនរហូតវាឡើងខាប់ៗ
- លាយគ្រឿងផ្សំនេះជាមួយទឹក ៣ លីត្រ ហើយក្លាសេក្នុងទូទឹកកក ៣ ថ្ងៃ ក្នុងប្រអប់បិទជិត
- បន្ទាប់ពី៣ថ្ងៃ ស្រិតយកទឹក១ស្លាបព្រាបបាយមកផឹក។ ផឹក ១ ស្លាបព្រាបាយ ៣ ពេលក្នុងមួយថ្ងៃ។ រួចប្រហែល ២០ ថ្ងៃ ចាំផឹកម្តង ៣ ស្លាបព្រាយកតែម្តង រហូតដល់ថ្ងៃទី ៤០៕

adverise with khmeread