រថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹងនៅពេលរាត្រីខ្ទេចទាំងពីរ

ភ្នំពេញ ៖ រថយន្តលឡិចចស៊ីសបុកជាមួយរថយន្តកូរ៉ូឡាពេញទំហឹងបណ្តាលឱ្យខូចខាតយ៉ាងដំណំទាំងសង្ខាងដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ១០៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ប្រភពពីរកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តកូរ៉ូឡាពណ៌ខ្មៅមានស្លាកលេខ ភ្នំពេញ 2G.4645 បើកដោយបុរសម្នាក់ពីកើតទៅលិចមកដល់មុខ KTV អ៊ីមភឺរៀលក៏បត់មកកើតដោយលឿនពេក។

​ពេលនោះក៏បុករថយន្តឡិចស៊ីស RX330 ពណ៌ស្ករមានស្លាកលេខភ្នំពេញ 2M.5808 ទិសដៅពីលិចទៅកើតបើកបរ ដោយបុរសម្នាក់ បណ្តាលឱ្យដាច់កង់ខាងឆ្វេងមួយរយះខ្ទេចមុខនិងផ្ទុះពោងចេញ។ ចំណែករថយន្តរ៉ូកូឡាបែកកង់ចេញយ៉ាន់កំពិតមុខ និងផ្ទុះពោងទាំងសង្ខាងតែសំណាងល្អមិនរងរបួសដល់មនុស្ស។

​ក្រោយពីរកើតហេតុសមត្ថកិច្ចចុះមកវាស់វែងយកទៅរក្សាទុកនៅសង់ត្រាល់ដើម្បីដោះស្រាយនៅថ្ងៃក្រោយ៕

adverise with khmeread