adverise with khmeread Blank

ឃាត់បុរសម្នាក់បៀតបៀនកេរ្តិ៍ខ្មាស់កម្មការិនីរោងចក្រ

    ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់បានចាប់កម្មការិនីរោងចក្រម្នាក់ឱបថើបនិងច្របាច់ ដោះ ខណ:ពេលនាងកំពុងឈរនិយាយទូរស័ព្ទ ត្រូវបានឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យប៉ូលិសតែម្តង។
    អំពើអាស់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទិ៦ធ្នូឆ្នាំ២០១៥នៅចំណុចការដ្ឋានសំណង់បុរីធូល ផ្លូវលេខ៣ ក្រុម៧ ភុមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
    ប៉ូលិសបានឲ្យដឹងថា បុរសកំហូចឈ្មោះ ឈុំ ពិសិដ្ឋ អាយុ២៦ឆ្នាំជាកម្មករសំណង់ស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានខាងលើ ។ចំណែកកម្មការិនីរងគ្រោះឈ្មោះ ធ.ច.គ អាយុ ១៨ឆ្នាំស្នាក់នៅចំណុចកើតហេតុខាងលើ។
    ប៉ូលិសបន្តថា ដំបូងនារីរងគ្រោះកំពុងឈរនិយាយទូរស័ព្ទម្នាក់ឯង ស្រាប់តែបុរសកំហូចរូបនេះស្ទុះឱបពីក្រោយថើបញីញក់និងច្របាច់ដោះ ធ្វើឲ្យនារីរងគ្រោះភ័យរើបំរាស់រត់ទៅប្រាប់បងប្រុសនិងសន្តិសុខចាប់ខ្លួនប្រគល់ឲ្យប៉ូលិសចាត់ការតាមច្បាប់តែម្តង៕

adverise with khmeread

មតិយោបល់