adverise with khmeread 0

សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​និង​ការ​ហើមពោះ​ជាមួយ​ឱសថ​ផ្សំ​ពី​គ្រាប់​ខិ​ន​ឆាយ គ្រាប់​ទុំទេស និង​គ្រាប់​ប៉ូច​កាក់​

​    ​ផឹកទឹក​ឱសថ​ផ្សំ​ពី​គ្រាប់​ខិ​ន​ឆាយ គ្រាប់​ទុំទេស និង​គ្រាប់​ប៉ូច​កាក់​នឹង​ជួយ​សម្រួល​ភ្លាមៗ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ហើមពោះ​។

​    ​គ្រឿងផ្សំ​ចាំបាច់​៖
​    ​១- គ្រាប់​ខិ​ន​ឆាយ ២ ស្លាបព្រា​បាយ​


​    ​២- គ្រាប់​ទុំទេស ២ ស្លាបព្រា​បាយ​


​    ​៣- គ្រាប់​ប៉ូច​កាក់ ២ ស្លាបព្រា​បាយ​


​    ​៤- ទឹក​មួយ​កែវ​

​    ​ដំបូង ប្រលេះ​យក​គ្រាប់ រួច​ច្របល់​ចូលគ្នា​។ រួច​ដួស​វា ២ ស្លាបព្រា​កាហ្វេ​ដាក់​ក្នុង​កែវ ហើយ​ចាក់ទឹក​ក្តៅ​ចូល រួច​ឆុង​វា​ចោល ១០ នាទី​។ អ្នក​មិនគួរ​ដាក់​ស្ករ​ចូល​នោះឡើយ​។ រួច​យកមក​ផឹក ហើយ​ប្រសិនបើ​ផឹក​មិន​អស់ សូម​រក្សាទុក​នៅ​កន្លែង​ត្រជាក់ ស្ងួត និង​ងងឹត​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់