adverise with khmeread Ht cat rat 01 jrl 160210 4x3 992

កណ្តុរ​តាម​ប្រលែង​លេង​ជាមួយ​ឆ្មា​មើលទៅ​គួរឱ្យ​ស្រឡាញ់​

​    ​នៅពេល​នាង Maggie Szpot និង​គ្រួសារ​របស់​នាង​បានឃើញ​ឆ្មា​ពណ៌​មាស​អនាថា​មួយ​ក្បាល ពួកគេ​ក៏បាន​ដឹង​រួចទៅហើយ​ថា​ឆ្មា​ឈ្មោល​មួយ​ក្បាល​នេះ​បាន​ក្លាយជា​សមាជិក​មួយ​នៅក្នុង​គ្រួសារ​។ ឆ្មា​មួយ​ក្បាល​នេះ​រស់នៅ​ឯកោ​បំផុត​នៅលើ​លោក​នេះ និង​គ្មាន​មិត្តភក្តិ​ណា​ម្នាក់​នោះឡើយ ហើយ​វា​ជាការ​ងារ​របស់​គ្រួសារ​នាង Szpot ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រឿងនេះ​។ ពួកគេ​បានដាក់​ឈ្មោះ​ថ្មី​ឱ្យ​វា​ថា Ranj ហើយ​ចាប់ផ្តើម​បង្កើត​បរិយាកាស​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​មួយ​សម្រាប់​វា​ដើម្បីឱ្យ​ធំធាត់​ឡើង​បានល្អ​នៅក្នុង​គ្រួសារ​នេះ​។

​    ​មិនបាន​ប៉ុន្មាន​ផង Maggie បាន​សង្គ្រោះ​សត្វ​ពីរ​ក្បាល​ទៀត ដែល​ឥត​ទីជម្រក​ដូចគ្នា​។ សត្វ​ចិញ្ចឹម​ថ្មី​នេះ​គឺជា​សត្វ​កណ្តុរ​ឈ្មោះ Peanut និង Mocha ដែល​វា​ក៏បាន​ឆក់យក​បេះដូង​របស់​នាង​ដែរ​។ ខណៈដែល​នាង Maggie បាន​ចោទ​ជា​សំណួរ​ថា​តើ Ranj នឹង​ព្យាយាម​ស៊ី​កណ្តុ​រញី​ទាំងពីរ​ក្បាល​នេះដែរ​ឬក៏​អត់​នោះ នាង​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅវិញ​នៅពេល​ឃើញ​សត្វ​ទាំងបី​ក្បាល​នេះ​បង្ហាញ​លក្ខណៈ​ស្និទ្ធស្នាល​នឹង​គ្នា​សឹង​មិន​គួរឱ្យ​ជឿ​។

​    ​នាង Szpot បាន​ប្រាប់​វេ​ប​សាយ The Dodo ថា "​ប្រសិនបើ Ranj ចេញទៅ​ស៊ី​ចំណី​ក្នុង​ចាន Peanut ក៏​នឹង​ចេញទៅ​ស៊ី​ចំណី​ជាមួយ​វា​ដែរ​។ ខ្ញុំ​យល់ថា​វា​ជា​ខណៈពេលដែល​គួរឱ្យ​ស្រឡាញ់​បំផុត នៅពេល Peanut បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ថា​ត្រូវតែទៅ​ស៊ី​ជាមួយ Ranj ឱ្យ​ទាល់តែ​បាន​រហូតដល់​ថ្នាក់​ធ្វើឱ្យ​កណ្តុ​រញី​មួយ​ក្បាល​នោះ​សុខចិត្ត​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បីឱ្យ Ranj បាន​យល់ចិត្ត​របស់​វា​"៕

 

adverise with khmeread
ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត

មតិយោបល់