អ្នកភូមិចិនម្នាក់រកឃើញស្តេចផ្សិត ធំបំផុតលើលោកមិនធ្លាប់ជួបពីមុនមក

យោងតាមសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ពួកអ្នកភូមិនៅភាគនិរតី ប្រទេសចិន បានរកឃើញគុម្ពផ្សិតដ៏ធំមួយ។

វេបសាយ Yn.yunnan.cn បានរាយការណ៍ថា ផ្សិតនេះ ដោយខ្លះមានកម្ពស់ ៨៣,៥ សង់ទីម៉ែត្រ ត្រូវបានរកឃើញដោយអ្នកភូមិម្នាក់ដែលស្វែងរកផ្សិតនៅក្បែរភូមិមួយនៅស្រុកថឹងឆុង ក្នុងខេត្តយូនណាន។

កសិកររូបនោះត្រូវបានស្រង់សម្ដីបែបនេះថា "ខ្ញុំអាយុ ៨១ ឆ្នាំហើយៗមិនដែលឃើញផ្សិតធំបែបនេះឡើយក្នុងជីវិតខ្ញុំ"។ អ្នកភូមិបានកោតសរសើរការស្វែងរកនេះថា ជាស្ដេចផ្សិត។ ផ្សិតដ៏ធំមានអង្កត់ផ្ជិត ៤០ សង់ទីម៉ែត្រដោយនាំឱ្យអ្នកភូមិហៅពួកវាថា "ជើងដំរី"។

យ៉ាងជូឡាំង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានរុក្ខវិទ្យានៃសាលាវិទ្យាសាស្ត្រចិនក្នុងក្រុងខុនមីញបានប្រាប់វេបសាយខាងលើថា ផ្សិតនេះបរិភោគបាន។

ចាប់តាំងពីរកឃើញ កសិករបានសាងសង់របងព័ទ្ធជុំវិញផ្សិតដើម្បីការពារពីមនុស្សដែលថតរូប Selfie និងបញ្ឈប់ពួកគេពីការញ៉ាំផ្សិតនេះ។ គាត់ក៏មានគម្រោងអភិរក្សផ្សិតនេះដើម្បីទុកឱ្យភ្ញៀវទេសចរអាចទស្សនាបាន៕

adverise with khmeread