Mesut Ozil បង្ហាញទម្រង់លេងដ៏អស្ចារ្យបើទោះបីអនាគតនៅ Arsenal មិនទាន់ច្បាស់ក៏ដោយ

          លោក Arsene Wenger បាន​កោត​សរសើរ​កីឡាករ Mesut Ozil បន្ទាប់ពី​ខ្សែបម្រើរូប​នេះ​បាន​បង្ហាញទម្រង់លេង​អស្ចារ្យ​​ជា​ថ្មី​នៅក្នុងក្រុម​ជម្រើសដំបូង​របស​​ Arsenal ។

          ខ្សែបម្រើ​សញ្ជាតិអាល្លឺម៉ង់​រូប​នេះបាន​បង្ហាញមុខ​លើកដំបូងជាមួយ​កីឡាករ​ Alexandre Lacazette និងខ្សែប្រយុទ្ធ​ Alexis Sanchez ដោយ​បង្កើត​ទំរង់លេងយ៉ាងអស្ចារ្យ​ ដែលធ្វើឲ្យ​ក្រុម​ Arsenal ធ្វើ​ព្យុះភ្លៀងតាមចិត្តនៅពហុកីឡាដ្ឋាន Goodison Park ។

          ជើងឯកវើលខាប់រូបនេះបានបង្កើតឱកាស​ឲ្យ Arsenal ​ឈ្នះ​៥-២លើគុរប្រកួតគឺច្រើនជាងកីឡាករណាទាំងអស់នៅក្របខណ្ឌ​​ PL នៅ​រដូវកាល​នេះ។

          ទោះបីជាយ៉ាងណាអនាគតរបស់​កីឡាករ​វ័យ​២៨ឆ្នាំ​រូបនេះ​នៅ​ពហុកីឡាដ្ឋាន Emirates នៅមិនទាន់ច្បាស់លាស់នៅឡើយ​ ស្របពេល​ដែល​កិច្ច​សន្យាជាមួយ Arsenal នឹង​ផុត​នៅ​រដូវ​ក្តៅឆ្នាំ​ក្រោយ៕

adverise with khmeread