លោក Pep Guardiola: Man City មិនអាចឈ្នះពេញមួយរដូវកាលនោះទេ

          សម្រាប់រដូវកាលថ្មីនេះក្រុម​​ Man City មើលទៅដូចជា​ធ្វើ​បាន​យ៉ាងល្អក៏ដោយ ប៉ុន្តែ​គ្រូបង្វឹកលោក Pep Guardiola មិនយល់ឃើញ​ដូច្នេះទេ។

          ស្របពេលដែល City ​មិនទាន់​ស្គាល់ពាក្យថា ចាញ់​នៅក្របខណ្ឌ PL ដោយបាននាំមុខគេ​៥ពិន្ទុ​នៅលើកំពូល​តារាង​ក្របខណ្ឌ​ PL នេះក៏មាន​ការជជែកគ្នាជុំវិញ​លទ្ធភាព​របស់ City ក្នុងការ​លើកពាន​ជើងឯកនៅរដូវកាល​នេះ ហើយថា តើ City នឹងបំបែកឯកបំបែកឯតទគ្គកម្មចាស់របស់​Arsenal កាល​ពីឆ្នាំ​២០០៣និង​២០០៤​ដែរឬយ៉ាងណា។

          ប៉ុន្តែលោក Gusrdiola បានច្រានចោលការលើកឡើង​ថា City នឹង​ធ្វើបានបែបនេះដោយលោកអះអាងថា ក្រុម​របស់​លោកនឹងធ្លាក់ជើង​ឬចាញ់នៅពេលណាមួយ បើទោះបីជា​ធ្វើ​បានល្អនៅពេលនេះក៏ដោយ។

          លោក Gusrdiola បាន​និយាយថា “យើងនឹងចាញ់​ការប្រកួត​។ ប្រាកដណាស់”។ ​ខ្ញុំនៅ​ទីនេះដើម្បីឈ្នះ​ការប្រកួត​បន្ទាប់ នឹងបន្ទាប់ទៀត ហើយដល់ខែឧសភាយើងនឹងឃើញថា រដូវកាល​នេះទៅជា​យ៉ាងណា”។

          លោកបន្តថា “​ប៉ុន្តែប្រសិនបើសួរខ្ញុំថា តើ​យើងអាចបញ្ចប់​រដូវកាល​ដោយលេងមិនចាញ់​ឬយ៉ាងណានោះ ខ្ញុំនិយាយថា មិនអាចទេ”៕

adverise with khmeread