adverise with khmeread 11

ជីវិត​គាត់​ថ្លៃ​! បើ​កុំ​តែ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ទេ ប្រហែលជា​គាត់​ត្រូវ​...

​    ​ជិះ​ម៉ូតូ​លេង​ម្នាក់ឯង​តាម​ជើងភ្នំ បុរស​ម្នាក់​បាន​ប្រទះឃើញ​រឿង​មួយ​គួរឱ្យ​ភ័យខ្លាច​មួយ​។ ដំបូង គាត់​គ្រាន់តែ​ឃើញ​មួកសុវត្ថិភាព​ជ្រុះ​តាមផ្លូវ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​លោក​ក្រឡេកមើល​ជុំវិញ​ស្រាប់តែ​ប្រទះឃើញ​អ្នកជិះ​ម៉ូតូ​ដើរលេង​តាម​ភ្នំ​ដូចគ្នា​មួយរូប​ផ្សេងទៀត​កំពុង​ត្រូវការ​ជំនួយ​យ៉ាង​បន្ទាន់​។

​    ​ដោយ​ពុំបាន​បង្អែបង្អង់​ពេលវេលា​ច្រើន លោក​បាន​ចុះ​ពីលើ​ម៉ូតូ រួច​រត់​សំដៅ​រក​បុរស​ម្នាក់ ដែល​កំពុង​គៀប​ជាប់​នៅ​ខាងក្រោម​ម៉ូតូ​កង់​បួន​របស់គាត់​។ គាត់​ពុំ​រៀបចំ​រឿងនេះ​ឡើង​ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ទេ ប៉ុន្តែ​កាមេរ៉ា GoPro របស់គាត់ ដែល​បំពាក់​នៅ​នឹង​មួកសុវត្ថិភាព​របស់គាត់​បាន​ថត​ជាប់​ដោយ​ចៃដន្យ​នូវ​ខ្សែអាត់​ទាំងស្រុង​នៃ​បេសកកម្ម​សង្គ្រោះ​របស់គាត់​។

​    ​    ​បុរស​ម្នាក់​នោះបាន​គៀប​ជាប់​ក្រោម​ម៉ូតូ​កង់​បួន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​នៅ​គ្រា​ដែល​វីរៈបុរស​របស់គាត់​បា​ន​ចូល​ទៅរក​គាត់ ប៉ុន្តែ​ក្នុងស្ថានភាព​បែបនេះ គ្រប់​វិនាទី​គឺ​សុទ្ធតែ​មានតម្លៃ​។ វា​ពិតជា​រឿង​គួរឱ្យ​រំភើប​អស្ចារ្យ​ណាស់​ដែល​អ្នកជិះ​ម៉ូតូ​បាន​រកឃើញ​គាត់​ទាន់ពេលវេលា​! កុំ​អី​មិនដឹង​ជា​យ៉ាងណា​នោះទេ ព្រោះ​នៅក្នុង​ព្រៃ​ស្ងាត់​តែម្នាក់ឯង​ផង​នោះ​៕

​    ​សូម​ឆែក​មើល​ទាំងអស់គ្នា​!

adverise with khmeread
ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត

មតិយោបល់