ចាប់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀន ៦ កញ្ចប់

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌឫស្សីកែវនិង ប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុម៣ ផ្លុវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៨ព្រឹកដោយឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សម្បត្តិ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិទួលសំពៅ សង្កាត់ទួលសងែ្ក២ មុខរបរមិនពិតប្រាកដ (ជួញដូរ)។ សម្ភារៈដកហូតមាន១/ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច, ២/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ និង៣/ប្រាក់ចំនួនពីរម៉ឺនប្រាំពាន់រៀល (២៥.០០០)។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឧឫស្សីកែវនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

   

adverise with khmeread
tiger
Loading ad ...