0

ឱសថ​ធម្មជាតិ​ទាំងនេះ​មាន​ប្រសិទ្ធភាព​សម្រាប់​ជម្រុះ​សាច់​ដុះ​លើ​ស្បែក​!

​    ​ជំងឺ​ស្បែក​គឺជា​បញ្ហា​ចម្បង​មួយ​របស់​មនុស្ស​គ្រប់រូប​។ ការដែល​កើត​ជំងឺ​ស្បែក​អាចធ្វើឱ្យ​ជីវិត​មិនមាន​ភាព​រីករាយ​នោះឡើយ​។ បញ្ហា​ស្បែ​កមាន​ច្រើន​ប្រភេទ​ដូចជា ឫស សាច់​ដុះ​លើ​ស្បែក ប្រជ្រុយ មុន​ក្បាល​ខ្មៅ និង​អាចម៍រុយ​។ បញ្ហា​ស្បែក​ទាំងនេះ​អាច​នាំទៅរក​ការឆ្លង​មេរោគ​ប្រសិនបើ​មិន​ព្យាបាល​បានល្អ​ទេនោះ​។

​    ​ប៉ុន្តែ​អ្នកដឹង​ទេ​ថា​មាន​ឱសថ​ធ្វើ​ខ្លួនឯង​មួយចំនួន​អាច​កម្ចាត់​បញ្ហា​ស្បែក​ទាំង​នោះបាន​? ជាពិសេស​សាច់​ដុះ និង​ឫស​លើ​ស្បែក​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​អំពី​របៀប​កម្ចាត់​បញ្ហា​ទាំងនោះ​។

​     ១. ទឹកឃ្មុំ និង​ទឹកខ្មេះ​ប៉ោម​
​    ​អ្វីដែល​អ្នកត្រូវការ​គឺ​ដាក់​ទឹកឃ្មុំ​សុទ្ធ​មួយ​ស្លាបព្រា​កាហ្វេ​ចូល​ទៅលើ​សាច់​ដុះ ឬ​បញ្ហា​ស្បែក​ដូច​បាន​រៀបរាប់​ខាងដើម ហើយ​រុំ​វា​ជាមួយនឹង​ក្រណាត់​ស្អាត​មួយ រួច​ទុកចោល ២៤ ម៉ោង​។

​    ​ឱសថ​ផ្សំ​នៅផ្ទះ​ខ្លួនឯង​មួយទៀត​គឺ​ប្រើប្រាស់​ទឹកខ្មេះ​ប៉ោម​។ លាង​សម្អាត​តំបន់​ប៉ះពាល់​មុនពេល​លាបទឹក​ខ្មេះ​ទៅលើ​សាច់​ដុះ​ដោយ​ប្រើ​ដុំ​សំឡី​។ បន្ទាប់មក​យក​បង់​មក​រុំ​ពីលើ​។ ធ្វើ​វា​ឱ្យបាន​ច្រើន​សប្តាហ៍ អ្នកនឹង​ឃើញ​ស្បែក​ចាប់ផ្តើម​ល្អប្រសើរ​ឡើង​លែងមាន​បញ្ហា​តទៅទៀត​។

​     ២. ចេក​
​    ​អ្នក​ក៏​អាច​ប្រើ​ចេក​ដើម្បី​ជម្រុះ​សាច់​ដុះ​លើ​ស្បែក​បាន​ផងដែរ​។ យក​ផ្នែក​ខាងក្នុង​នៃ​សំបក​ចេកទុំ​មក​ត្រដុះ​លើ​សាច់​ដុះ​លើ​ស្បែក ហើយ​ត្រដុស​រាល់ថ្ងៃ ចុងក្រោយ​សាច់​ដុះ​នោះ​នឹង​ជ្រុះ​ចេញទៅ​វិញ​ដោយ​ឯកឯង​។

​    ​៣. ស្កុ​តបិត​
​    ​ស្កុ​តបិត​ក៏​អាចជា​វិធី​កម្ចាត់​សាច់​ដុះ​លើ​ស្បែក​ផងដែរ​។ យក​ស្កុ​តទៅ​បិត​ពីលើ​តំបន់​ដែល​ប៉ះពាល់​រយៈពេល ៦ ថ្ងៃ​។ យក​ស្កុ​ត​ថ្មី​មក​បិត​ជំនួស​ភ្លាម​ប្រសិនបើ​ចាំបាច់ ក្នុងករណី​វារ​បើក​។


​    ​
​    ​៤. ខ្ទឹមស​
​    ​ខ្ទឹមស​ក៏​អាច​យកទៅ​បិត​ពីលើ​ដើម្បី​ជម្រុះ​ឫស ឬ សាច់​ដុះ​បាន​ផងដែរ​។ យក​សាច់​ខ្ទឹម​មក​ត្រដុស​លើ​សាច់​ដុះ ឬ​ឫស ហើយ​ធ្វើ​វា​ឱ្យបាន​ពីរដង​ក្នុង​មួយថ្ងៃ​។

​    ​សូម​សាកល្បង​គន្លឹះ​សាមញ្ញ​ទាំងនេះ​ដើម្បី​បាន​ស្បែក​ស្អាត​ទាំងអស់គ្នា​៕

ប្រភព៖ RelDigezt

អ្នកនឹងចូលចិត្ត

មតិយោបល់