adverise with khmeread 1

បំបាត់​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយនឹង​ទឹកដោះគោ​ខ្ទឹមបារាំង​

    ​ទឹកដោះគោ​ខ្ទឹមបារាំង​អាច​បន្ធូរបន្ថយ​អាកា​រៈ​ក្អក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយសារតែ​គុណសម្បត្តិ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​ការ​ហើម​របស់​វា និង​សមត្ថភាព​ក្នុងការ​បន្ថយ​កំហាក​។

​    ​គ្រឿងផ្សំ​ចាំបាច់​៖
​    ​- ទឹកដោះគោ ២ កែវ​
​    ​- ចិត​ខ្ទឹមបារាំង ២ ចំណិត​ធំ​
​    ​- ទឹកឃ្មុំ ១ ទៅ ២ ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​កែវ​ទឹកដោះគោ​

​    ​ដាំ​ទឹកដោះគោ រួច​ទុក​វា​ពុះ​រ៉ុយៗ​។ បន្ទាប់មក​ដាក់​ខ្ទឹមបារាំង​ចូល ហើយ​ដក​វា​ចេញ​ភ្លាម​ពី​ទឹកដោះគោ​ដែល​កំពុង​ក្តៅ​ហុយ​នោះ​។ ទុក​វា​ឱ្យ​ពុះ ២០ នាទី សឹម​ចាក់​ចូល​កែវ​។

​    ​បន្ទាប់​មកចាក់​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ចូលទៅក្នុង​កែវ​មុនពេល​ផឹក​វា​។ ប្រសិនបើ​អ្នក​ផឹក​វា​មិន​អស់​ទេ សូម​ទុក​វា​សម្រាប់​ពេល​ក្រោយ​ទៀត តែ​ត្រូវ​យកទៅ​ដាំ​ឱ្យ​ពុះ​ជាមុនសិន​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់