របស់ ១០ យ៉ាងដែលអ្នកគិតថាវាល្អសម្រាប់សុខភាព ប៉ុន្ដែមិនដូច្នេះទេ!

ដើមហេតុនៃមេរោគ អាចលាក់ខ្លួនក្នុងផ្ទះរបស់អ្នកដោយមិនរំពឹងទុកទេ។ បើទោះជាអ្នកថែរក្សាផ្ទះឱ្យស្អាតមានអនាម័យ បរិភោគអាហារសុខភាពល្អ និងធ្វើលំហាត់ប្រាណ អ្នកនៅតែពិបាកទប់ស្កាត់បញ្ហាទាំងនេះ ដោយសារតែរបស់ទាំង ១០ មុខខាងក្រោមនេះ។

១. សាប៊ូបង្ការមេរោគ ៖ លាងដៃជាមួយនឹងសាប៊ូមានសារធាតុបង្ការមេរោគ សម្លាប់មេរោគ ប៉ុន្ដែវាពិតជាសម្លាប់មែនឬ? សាប៊ូមានសារធាតុនេះ មិនសម្លាប់មេរោគទេ ដែលវាអាចបង្កឱ្យយើងក្អក ផ្ដាសាយ ក្អួត រាគ ។ល។ យោងតាមការសិក្សា វាក៏អាចបង្កមហារីកកោសិកាស្បែកផងដែរ។

២. កៅអីអ្នកកំពុងអង្គុយ ៖ អង្គុយប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? អង្គុយលើសពី ១០ ម៉ោងអាចឱ្យរាងកាយអសកម្ម និងធ្វើឱ្យអ្នកឆាប់ស្លាប់។ ហើយអ្នកអង្គុយលើស ១០ ម៉ោងប្រឈមមុខនឹងជំងឺបេះដូង និងទឹកនោមផ្អែម កើតមហារីកដូចជា ពោះវៀន សុដន់ ។ល។

៣. ថ្នាំដុសធ្មេញផ្ទុកសារធាតុធ្វើឱ្យធ្មេញស និងបង្ការបាក់តេរី ៖ ថ្នាំដុសធ្មេញប្រភេទនេះ ធ្វើឱ្យធ្មេញឆាប់សឹក និងពុក។

៤. សំឡីត្បាលត្រចៀក ៖ ការប្រើសំឡីត្បាលត្រចៀក គឺមិនបានសម្អាតត្រចៀករបស់អ្នកទេ វាមានតែរុញអាចម៍ត្រចៀកចូលទៅក្នុងថែម ធ្វើឱ្យធ្ងន់ត្រចៀក ប៉ះពាល់ក្រដាសត្រចៀក។ល។

៥. ឧបករណ៍ផ្ដល់សំណើម ៖ ការបើកកម្ដៅពេលមានសីតុណ្ហភាពត្រជាក់ អាចឱ្យជ្រុះសក់ជាមួយនឹងសំណើមទាប។ នេះមានន័យថា វាធ្វើឱ្យស្បែកស្ងួត រោល និងរមាស់ភ្នែក។

៦. ស្បៃដុសខ្លួន ៖ រាល់ពេលអ្នកយកស្បៃដុសខ្លួន កោសិកាងាប់នឹងទុំពីលើស្បៃនោះ បង្កឱ្យមានបាក់តេរីលើនោះ។ ហើយនៅពេលអ្នកយកវាមកដុសម្ដងទៀត វានឹងធ្វើឱ្យស្បែកឆ្លងមេរោគកើតជំងឺស្បែកនានា។

៧. ម៉ាស៊ីនទឹកក្រឡុក ៖ វាល្អសម្រាប់ប្រើប្រាស់ ប៉ុន្ដែប្រសិនបើអ្នកមិនដឹងពីរបៀបលាងសម្អាតវាទេ វានឹងបង្កគ្រោះដល់អ្នក ដោយសារតែកម្ទេចដែលនៅសេសសល់ក្នុងកែវទឹកក្រឡុកដុះផ្សិត។

៨. កន្ត្រៃកាត់ក្រចក ៖ ប្រដាប់កាត់ត្រចកគួរតែឧស្សាហ៍ដុសសម្អាតវា បើមិនដូច្នេះទេអ្នកនឹងឆ្លងមេរោគលើដៃ។

៩. វែកនិងវែកឆា ធ្វើពីជ័រ ឬឈើ ៖ ពេលយកទៅលាងសម្អាត កុំសម្ងួតវាខ្លាំងពេក វាអាចនឹងដុះផ្សិតបាន។

១០. តុក្កតាក្រណាត់ ៖ វាជាមេផ្ទុកធូលីដី និងសត្វល្អិត ដែលអាចបង្កជំងឺផ្លូវដង្ហើមបាន ថែមទាំងធ្វើឱ្យស្បែករមាស់ និងឈាមច្រមុះទៀតផង៕

adverise with khmeread