មុខរបួសហូរឈាមមិនឈប់ ប្រើគ្រឿងទេស ៣ មុខ ជួយឃាត់ឈាមបានភ្លាមៗ

ដាច់សាច់រយះ អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង។ យ៉ាងណាមិញ ភាពឈឺចាប់នៃមុខរបួស អាស្រ័យនឹងប្រវែង និងជម្រៅរបស់វា។

ដាច់សាច់រយះ អាចបណ្ដាលមកពីមុត គាប អូស ឬធ្លាយស្បែក ដែលអាចឱ្យអ្នកឆ្លងមេរោគបាន ប្រសិនបើមិនលាងសម្អាតនិងបង្ការមេរោគ។ មិនថា អ្នករបួសដាច់រយះតូច ឬធំ វានឹងជាដោយខ្លួនវា។

ដរាបណាមុខរបស់មិនឈប់ឈាម អ្នកអាចប្រើគ្រឿងទេសនៅផ្ទះបាយទាំងនេះ ដើម្បីបញ្ឈប់ឈាមហូរ ក៏ដូចជាពន្លឿនការព្យាបាលមុខរបួសផងដែរ។

១. ដំឡូងបារាំង ៖ ប្រើដំឡូងបារាំងលើមុខរបួសស្រាល ដោយគ្រាន់តែកាត់វាដាក់ពីលើកន្លែងរយះជាការស្រេច ហើយទុកចោល ៥ ម៉ោង។ ធ្វើច្រើនដងក្នុងមួយថ្ងៃតាមតែអាចទៅរួច។

២. ទឹកឃ្មុំ ៖ លាបទឹកឃ្មុំលើកន្លែងរបួស។

៣. ម្សៅរមៀត ៖ រោយម្សៅរមៀតពីលើរបួសមួយច្បិច។ ប្រសិនបើអ្នកមានរបួសកំពុងហូរឈាម រមៀតមានប្រសិទ្ធភាពបញ្ឈប់ការហូរឈាមបានយ៉ាងល្អបំផុត។

ចំណាំ ៖ វិធីសាស្រ្តខាងលើអាចជំនួសថ្នាំពេទ្យបាន ប៉ុន្ដែសម្រាប់របួសមហាជ្រៅ និងមហាធំ គឺត្រូវរកខាងវេជ្ជសាស្រ្តជួយដេរទើបបាន៕

adverise with khmeread