adverise with khmeread 1

នេះ​ជា​អ្វីដែល​យើង​ទទួលទាន​រាល់ថ្ងៃ ហើយក៏​ប្រឈម​នឹង​ជំងឺមហារីក​ខ្ពស់​ដោយ​មិនដឹង​ខ្លួន​ដែរ​!

​    ​អាហារ​ដែល​អ្នកទិញ​នៅ​ផ្សារ​ទំនើប​មិន​ប្រាកដថា​សុទ្ធតែ​ស្រស់​ទាំងអស់​នោះឡើយ​។ ត្រូវ​ប្រយ័ត្ន​នៅពេល​អ្នកទិញ​ផ្លែឈើ បន្លែ និង​សាច់​។

​    ​ការបន្ថែម​លក្ខ​ពណ៌​ទៅលើ​ចំណីអាហារ​គឺជា​ការបន្ថែម​ដ៏​គ្រោះថ្នាក់​បំផុត ដែល​មនុស្ស​ឧស្សាហ៍​យកមកប្រើ​ប្រា​ស់ណា​ស់នា​ពេល​បច្ចុប្បន្ននេះ​។

​    ​សាច់​កញ្ចប់​ដែល​មើលទៅ​គួរឱ្យ​ឆ្ងាញ់​ប្រហែលជា​បាន​ត្រូវបាន​ព្រលះ​ចេញពី​សត្វ​៤​ខែ​មកហើយ ខណៈដែល​ផ្លែ​ប៉ោម​សំបក​ក្រហម​ដាក់​លើ​ធ្នើរ​ក៏​ប្រហែល​រក្សាទុក​មួយឆ្នាំ​រួចទៅហើយ​ដែរ​។

​    ​អ្នក​ប្រហែលជា​បានដឹង​រួចមកហើយ​អំពី​ការ​ជ្រលក់​ពណ៌​ផ្លែឈើ និង​បន្លែ​ដើម្បីឱ្យ​វា​មើលទៅ​ឃើញ​ដូច​នៅ​ស្រស់ៗ​។

​    ​ការ​ជ្រលក់​ពណ៌​លើ​ចំណីអាហារ​ត្រូវបាន​ប្រើ​ដើម្បី​បញ្ឆោត​ភ្នែក​អតិថិជន ព្រោះ​វា​មើលទៅ​ដូចជា​ផ្លែឈើ​និង​បន្លែស្រស់​ដែលមាន​សុខ​ភាពល្អ​ដូច្នោះ​ដែរ​។​

​    ​មាន​វីដេអូ​មួយ​បង្ហោះ​នៅលើ YouTube ដែល​បានបង្ហាញ​ការពិត​អំពី​ការ​ជ្រលក់​ពណ៌​បន្លែ និង​សណ្តែក​ហ័​រ​ឡាំង​តាវ​នៅក្នុង​ករណីនេះ​។ ក៏មាន​វីដេអូ​អំពី​ការចាក់​ទឹក​គីមី​ក្រហម​ចូលក្នុង​ឪឡឹក​ដើម្បីឱ្យ​សាច់​ឪឡឹក​ក្រហម​ខ្លាំង​ផងដែរ​។

​    ​ជាតិគីមី​នេះ​ត្រូវបាន​គេ​ស្គាល់​ថា Erythrosine B ហើយ​គេ​ឧស្សាហ៍​ប្រើ​វា​នៅក្នុង​ស្ករ​គ្រាប់ និង​ចាហួយ​។ ជាងនេះទៅទៀត ជាតិគីមី​នេះ​ត្រូវបាន​ប្រើ​ដើម្បី​បន្ថែម​ពណ៌​ដល់​សំបក​សណ្តែក​ហ័​រ​ឡាំង​តាវ ហើយ​គីមី​មួយ​នេះ​សម្បូរ​ទៅដោយ​សារធាតុ E127​។

​    ​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ផលិត​ចំណីអាហារ​បាន​បាញ់​ពណ៌​ចំនួន ៧ លាន​តោន​លើ​ចំណីអាហារ​ក្នុង​សហរដ្ឋអាមេរិក​។ លក្ខ​ពណ៌​នេះ​គឺជា​លក្ខ​ពណ៌​ទូទៅ​សម្រាប់​ប្រើ​ក្នុង​ចំណី​របស់​អាមេរិក ជាពិសេស​ចំណី​សម្រាប់​ក្មេង​។ ឪពុកម្តាយ​គ្រប់រូប​តែង​ចូលចិត្ត​វា ហើយ​មិន​បានគិត​ឱ្យបាន​ពីរដង​នោះទេ មុនពេល​ឱ្យ​កូន​ខ្លួន​ទទួលទាន​ស្ករ​គ្រាប់ ឬ​ទឹក​ស៊ីរ៉ូព​ណ៌​។

​    ​មុនពេល​ទិញ​ចំណីអាហារ​បែបនេះ សូម​ពិនិត្យ​មើលថា​តើ​អាហារ​ទាំងនោះ​មាន​ដាក់​សញ្ញា​ក្រើនរម្លឹក​ដែរ​ឬក៏​អត់ ព្រោះ​លក្ខ​ពណ៌​ដាក់​លើ​ចំណីអាហារ​ទាំងនោះ​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក និង​កូនៗ​ផងដែរ​។

​    ​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ថ្នាំ​ពណ៌​ដាក់​លើ​ចំណីអាហារ​ទាំងអស់នេះ​មាន​ជាប់ទាក់ទង​នឹង​បញ្ហា​សុខភាព​ជាច្រើន មាន​ចាប់ពី​ជំងឺមហារីក​និង​ការពិបាក​ផ្តោតអារម្មណ៍​រហូតដល់​ប្រតិកម្ម​អា​ឡែ​ស៊ី​៕ 

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់