ត្រួតពិនិត្យឃើញជនជាតិយួន ៤ នាក់កាន់ឯកសារខ្មែរសង្ស័យមិនប្រក្រតី

កណ្តាល ៖​ កម្លាំងប៉ូលិសជំនាញផ្នែកអន្តោប្រវេសន៍ស្រុកស្អាងបានសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងជំនាញការិយាល័យស៊ើបអង្កេតនឹងអនុវត្តនីតិវិធី ដឹកនាំដោយលោក​វរសេនីយ៍ទោ​ ប៊ុត​ ចាន់ឌី​ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងក្រុមការងារបានចុះត្រួតពិនិត្យឯកសារជនជាតិយួនចំនួន​ ០៤​ នាក់ ស្រីចំនួន​ ០២​ នាក់​ ដែលកាន់​ឯកសារខ្មែរមិនប្រក្រតី (អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ និង​ សំបុត្រ​បញ្ជាក់កំណើត) កាលពីថ្ងៃទី​២៤​ ខែ​តុលា​ ឆ្នាំ​២០១៧​ វេលាម៉ោង​១១ និង៣០​នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យ១/ឈ្មោះ​ ហាក់​ សុន​ ភេទ​ស្រី​ អាយុ​៥៧ឆ្នាំ ​(កាន់អត្ត/លេខ​០៥០៩៧៥៦០៩)​ មុខរបរទិញស្វាយ​ ទីលំនៅបច្ចុប្បន្នភូមិ​ក្រចាប់​ ឃុំ​ក្រចាប់​ ស្រុក​ស្វាយអន្ទរ​ ខេត្ត​ព្រៃវែង, ២/ឈ្មោះ​ តាំង​ ត្រាយ​ ភេទប្រុស​ អាយុ​ ២៨​ឆ្នាំ (កាន់អត្ត/លេខ០៥១០៥៤៩៥៤)​ មុខរបរ​ ទិញស្វា​យ​ ទីលំនៅបច្ចុប្បន្នភូមិ​ព្រៃខ្លាទី២ ឃុំ​ព្រៃខ្លា​ ស្រុកស្វាយអន្ទរ​ ខេត្ត​ព្រៃវែង, ៣/ឈ្មោះ​ តាំង​ មាន​ ភេទ​ ប្រុស​ អាយុ​២៧ឆ្នាំ (កាន់អត្ត/លេខ០៩០៨៥០០៣៧)​ មុខរបរ​ ទិញស្វាយ​ ទីលំនៅបច្ចុប្បន្នភូមិ​ បឹងវែង ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ​ ខេត្ត​ស្វាយរៀង, ៤/ឈ្មោះ​ តាំង​ ស៊ីថា​ ភេទស្រី​ អាយុ​៣១​ ឆ្នាំ (កាន់អត្ត/លេខ០២១១២៦៣២៧)​ មុខរបរ​ ទិញស្វាយ​ ទីលំនៅបច្ចុប្បន្នភូមិ​ កំពង់ពោធិ៍​ ឃុំ​ កំពង់ភ្នំ​ ស្រុកលើកដែក​ ខេត្ត​កណ្តាល។

ប៉ូលិសបន្តថា ពួកគេបានមកជួលផ្ទះឈ្មោះ​ ឡៃ​ គឹមឡេង​ ភេទ​ប្រុស​ អាយុ​៤៧​ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ ទីលំនៅបច្ចុប្បន្ន​ភូមិ​ ព្រែកបាឡាត់ឆឹង ឃុំ​ ត្រើយស្លា ស្រុកស្អាង (ជួលក្នុងតំលៃ០១ខែ​៤០០ ដុល្លារជាកន្លែងស្តុកស្វាយ / វេចខ្ចប់ /​ រើស​ដើម្បីនាំចេញទៅប្រទេសវៀតណាម)។

ជុំវិញករណីនេះប៉ូលិសមិនទាន់បានបញ្ជាក់ពីវិធានការយ៉ាងណាចំពោះភាពមិន ប្រក្រតីខាងលើនៅឡើយ៕

adverise with khmeread