14755 26 10 12 5 31 31 9714603

ស្ត្រី និង​ជំងឺ​ស្បូនស្រុត​

    ​បើតាម​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី​បាន​ឲ្យ​ដឹងថា​តាម​ធម្មតា​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី​គួរតែ​ក្នុង​ពោះ​ខាងក្រោម ឬ​ប្រឡោះ​ឆ្អឹងត្រគាក (​អាង​ត្រគៀក​) ដែលមាន​សរសៃ​យឺត​ភ្ជាប់​តាម​គោលការណ៍​កាយវិភាគវិទ្យា​នៃ​រាងកាយ​។

​    ​ប៉ុន្តែ​នៅពេល​មាន​អាយុ​កាន់​ច្រើន និង​សាច់ដុំ​ទាំងនោះ​ក៏មាន​ការ​យារ​ក៏បង្ក​ទៅជា​ស្បូនស្រុត​ដោយ​រួមទាំង​កត្តា​ផ្សេងៗ​ទៀត​ដូចជា មានកូន​ច្រើន សម្រាលកូន​ដោយ​ខ្លួនឯង ពិសេស​ស្ត្រី​សម័យមុន ដែល​ត្រូវ​ប្រឹង​សម្រាលកូន​ដោយ​ខ្លួនឯង​ធ្វើ​ឲ្យ​សាច់ដុំ ឬ​សរសៃ​យឺត​ទាំងនោះ​មានការ​យារ​ចុះខ្សោយ​ទៅតាម​វ័យ​គួបផ្សំ​ជាមួយ​ការ​អស់​អ័រម៉ូន​ភេទ ឬ​កត្តា​ផ្សេងៗ​ដូចជា ក្អក​រុំ​ា​រ៉ៃ ប្រឹង​លើក​របស់​ធ្ងន់ៗ ឬ​ធ្វើការ​ធ្ងន់ៗ ទល់លាមក​ញឹកញាប់ រីឯ​ស្ត្រី​នៅ​លីវ ដែល​ជួប​បញ្ហា​ស្បួ​ន​ស្រុត​អាច​បណ្តាលមកពី​តំណពូជ ប៉ុន្តែ​ករណីនេះ​មាន​តិចតួច​បុ​ណ្ណោះ​។​

​    ​ប្រសិនបើ​មាន​អ្នក​អាកា​រៈ​ស្បូនស្រុត​គួរតែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះ​អ្នក​ដែលមាន​ស្បូនស្រុត​ភាគច្រើន​មាន​អាការ​ឈឺពោះ ឬ​មាន​អារម្មណ៍​ទើសៗ​នៅពេល​ស្បូន​ស្រុតចុះ រហូតដល់​លៀន​ចេញមកក្រៅ កកិត​នឹង​ស្បែក​ភ្លៅ​ធ្វើ​ឲ្យ​រលាក ឬ​មាន​អា​ការៈខុស​ប្រក្រតី​ខាង​បន្ទោ​របង់ ដូចជា​ពិបាក​បត់ជើងតូច ឬ​បត់ជើងតូច​ជា​ញឹកញាប់ ទប់ទឹក​នោម​មិន​ជាប់ ទល់លាមក ជាប្រចាំ ដែល​ភាគច្រើន​ត្រូវ​ព្យាបាល​ដោយ​ការវះកាត់ ជួយ​សម្រួល​ស្បូន ឬ​បើ​ទើបតែ​មាន​អាកា​រៈ​ស្រា​លអាច​ប្រើ​វិធី​ហាត់​ខ្ជឹប​សាច់ដុំ​ក្នុង​មួយថ្ងៃ​ឲ្យ​បាន​លើសពី​១០០​ដង​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់