តារាចម្រៀង ទូច ស្រីលក្ខ៍ បើករថយន្តបុកម៉ូតូអូសជិត ៣០០ ម៉ែត្រសុំសម្រួលបញ្ចប់

ភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទូច ស្រីលក្ខ៍ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ជ្រុលបុកម៉ូតូ Dream C125 អូសប្រហែលម៉ូតូប្រហែល៣០០ម៉ែត្រ បណ្ដាលឱ្យបុរសម្នាក់រងរបួសស្រាល បន្ទាប់មក ពួកគេក៏សម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ដោយមិនរំខានដល់សមត្ថកិច្ចជំនាញ។

គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវវេងស្រេង ជិត កងរាជអាវុតហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញតារាសំដែងខាងលើ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ 2AB-3288 បើកពីត្បូងទៅជើង។

ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ម៉ាកហុងដាC125 ឆ្នាំ២០១២ ពណ៌ពាក់ស្លាកលេខ កំពង់ធំ 1D-6904 បើកដោយបុរសម្នាក់ ពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូខ្ទាតចេញទៅម្ខាង រងរបួសស្រាល។

ចំណែករថយន្តមិនបានព្រមឈប់ទេ គឺព្យាយាមរត់អូសម៉ូតូបានប្រហែល៣០០ម៉ែត្រ ទើបប្រជាពរដ្ឋដែលកំពុងដេញពីក្រោយឃាត់បាន រថយន្តទាំងម្ចាស់រថយន្តតែម្ដង។

ក្រោយកើតហេតុភាគីទាំងពីរ បានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តព្រមសងសំណងថ្លៃព្យាបាល ទៅលើជនរងគ្រោះទាំងអស់ និងម៉ូតូដែលខូចខាតដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

adverise with khmeread
tiger
Loading ad ...