មូលហេតុ ៦ យ៉ាងធ្វើឱ្យស្ត្រីឈឺដើមទ្រូងមុនពេលមករដូវ

ស្ដ្រីគឺទាំងអស់សុទ្ធតែមានអារម្មណ៍ថាឈឺចុងដើមទ្រូង ដែលធ្វើឱ្យពិបាកសម្រាប់ពួកគេ។ គ្មានអាវទ្រនាប់ ថ្នាំ ឬគេងត្រូវទំនង អាចឱ្យកាត់បន្ថយការឈឺចាប់នេះបានទេ។ ប៉ុន្ដែមានរឿង ៦ យ៉ាងដែលអ្នកគួរតែព្រួយបារម្ភចំពោះការឈឺដើមទ្រូងនោះ។

១. កើតជំងឺមុនធ្លាក់រដូវ ៖ កើតជំងឺមុនធ្លាក់រដូវ នឹងនាំមកនូវអារម្មណ៍មិនស្រួល រមួលក្រពើ និងឈឺដើមទ្រូង ហើយវាកើតឡើងនៅពាក់កណ្ដាលទីពីរនៃវដ្តរដូវ។

២. អ្នកអត់មានអ្វីទ្រដល់ដើមទ្រូង ៖ ប្រសិនបើអ្នកមានដើមទ្រូងធ្ងន់ បន្ទាប់មកអាវទ្រនាប់របស់អ្នកប្រហែលជាមិនអាចទ្រដើមទ្រូងរបស់អ្នកបានទេ។ នេះធ្វើឱ្យជាលិកាដើមទ្រូងសន្ធឹងខ្លាំង និងធ្វើឱ្យឈឺចាប់ដើមទ្រូងពីខ្នងដល់ក។ វាសំខាន់ណាស់ ដែលអ្នកត្រូវប្ដូរអាវទ្រនាប់ថ្មី។

៣. ប្រឹងធ្វើការពេក ៖ ប្រសិនបើអ្នកប្រើសារពាង្គកាយធ្វើការខ្លាំង សាច់ដុំក្បែរដើមទ្រូងនឹងរមួល បណ្ដាលឱ្យចុក។

៤. អ្នកមានជំងឺជាលិកាដុំៗមិនរលាយចូលគ្នាក្នុងដើមទ្រូង (Fibrocystic Breast Disease) ៖ ប្រសិនបើអ្នកមានជំងឺនេះ កុំភ្ញាក់ផ្អើលពេលចាប់ផ្ដើមឈឺទ្រូងអំឡុងពេលជិតមករដូវ ឬអំឡុងពេលមានរដូវ។ មូលហេតុបណ្ដាលឱ្យមានជំងឺនេះគឺមិនដឹង ប៉ុន្ដែវាអាចមកពីអ័រម៉ូនជាដើមហេតុក្នុងរឿងនេះ។ ហើយនៅពេលអ្នកកៀកនឹងមករដូវមែនទែន ដុំជាលិកានឹងធ្វើឱ្យដើមទ្រូងរបស់អ្នកឈឺខ្លាំង។

៥. អ្នកឆ្លងមេរោគ ៖ ខណៈដែលវាមិនមានច្រើន ការឆ្លងមេរោគក៏អាចបណ្ដាលឱ្យឈឺដើមទ្រូងដែរ។ មេរោគនោះ ត្រូវបានគេហៅថារលាកហើមដោះ ហើយវាកើតឡើងច្រើនចំពោះស្រ្តីលក់ទឹកដោះខ្លួនឯង។

៦. ផឹកកាហ្វេច្រើនពេក ៖ ជាតិកាហ្វេអ៊ីននឹងធ្វើឱ្យជំងឺមុនរដូវរបស់អ្នក រើខ្លាំង និងបង្កឱ្យចុកនិងឈឺដើមទ្រូង៕

adverise with khmeread