adverise with khmeread 1

នារី​រូប​ស្រស់​២​នាក់​ត្រូវ​ចោរ​ភ្ជង់​និង​វាយ​ប្លន់​យក​ម៉ូតូ​

    ភ្នំពេញ​៖​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី  បានធ្វើ​សកម្មភាព​ភ្ជង់​និង​វាយ​ប្លន់​យក​ម៉ូតូ​ហង់​ដា ស្កុប​ពី ពី​នារី​រូប​ស្រស់​២​នាក់​បានសម្រេច តែ​មិន​បណ្ដាល​ឲ្យ​រងរបួស​នោះទេ ។​

     អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​តិច​ណូស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​

     ជនរងគ្រោះ​មាន​គ្នា​២​នាក់ ទី​១-​ឈ្មោះ​ហេង ស្រី​ស្រស់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ជា​សិស្ស​និ​សិ​ត្ស​ឆ្នាំ​ទី​២ ស្នាក់នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក និង​ទី​២-​ឈ្មោះ​ក្រួច សា​រ៉ា​ភី​យ៉ាភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​២ ដូចគ្នា និង​ស្នាក់​នៅក្បែរ​គ្នា​។​រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​យកទៅ​នោះ ម៉ាក​ហង់​ដា​ស្កុប​ពី ស៊េរី​២០១៥ ពណ៌​ផ្កាឈូក មិន​ចាំស្លាក​លេខ​។​

      បើតាម​សម្ដី​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​មកពី​ដើរលេង​នៅ​ម្ដុំ​មាត់ទន្លេ​មុខ​វាំង​។ ក្រោយពី​ដើរលេង​រួចពួកគេ​បាននាំគ្នា​ត្រលប់មក​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី​ពី​កើ​តទៅ​លិច ។​

    បន្ទាប់មក​ពួកគេ​ក៏មាន​ការសង្ស័យថា មាន​អ្នក​តាម​ពីក្រោយ ហើយ​ពួកគេ​បាន​បន្ថែម​ល្បឿន​ដោយបាន​ជិះ​ក្រឡឹង​រង្វង់​មូល​ទួលគោក មក​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​តិច​ណូ​វិញ ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ក់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ដែល​តាម​ពីក្រោយ​រហូត​នោះ បាន​ជិះ​កៀរ​ពួកគេ​ឲ្យឈប់ ហើយ​មាន​ជនសង្ស័យ​ម្នាក់​បាន​ចុះមក​វាយ​នាង​ចំ​មុខ និង​មាន​ម្នាក់ទៀត​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​មក​ភ្ជង់​និង​គំរាម​បាញ់ ។​

   ក្រោយមក​ជនរងគ្រោះ ក៏​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ទៅ ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះបាន​យក​ម៉ូតូ របស់​នាង​ជិះ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​តែម្ដង​។​

    ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ទៀត​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ទំនងជា​មន្ត្រី​សមត្ថកិច្ច ដែល​ជនសង្ស័យ​ទាំងនោះ​មាន​ID មាន​ខ្នោះ រួមទាំង​មាន​កាំភ្លើង​ជាប់​ខ្លួន​គ្រប់គ្នា​ផងដែរ​។​

       ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដោយ​ត្រឹមតែ​បាន​ដឹកយក​ជនរងគ្រោះ​ទាំងពីរ​នាក់​នោះ​យកមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣តែប៉ុណ្ណោះ​៕​

adverise with khmeread

មតិយោបល់