adverise with khmeread Th

ចាប់បានចោរឆក់ខ្សែកម្នាក់ពលរដ្ឋវ៉ៃទក់សាច់

     ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកនៅតាមផ្លូវសាធារណៈត្រូវអស់លក្ខ័ណ៍ត្រូវបានសមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋដេញចាប់បានកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៦ធ្នូឆ្នាំ២០១៥ នៅចំណុចមុខក្រុមហ៊ុនលក់កញ្ចក់ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យហើយនាំគ្នាស្វាគមន៍សល់ចង្ហើមចង្រិតទើបប្រគល់ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យចាត់តាមផ្លូវច្បាប់។
    ប៉ូលិសនិយាយថាជនសង្ស័យឈ្មោះសាន សាវ៉ាតភេទប្រុសអាយុ២៦ឆ្នាំមុខរបរនិងស្នាក់នៅពុំពិតប្រាកដ ដកហូតបានម៉ុតូម៉ាកនិច០១៣ពណ៌ស ស្លាកលេខកំពង់ចាម1I-4804 ។ ចំណែកជនរងគ្រោះឈ្មោះមាស ឡាយហួយ ភេទស្រីអាយុ២៥ឆ្នាំមុខរបរលក់កញ្ចក់ ស្នាក់នៅផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា។ត្រូវចោរឆក់យកបានខ្សែក១ជីកន្លះ ប៉ូលិសប្រគល់ឲ្យវិញ។
    ប៉ូលិសបន្តថា ដំបូងជនរងគ្រោះជិះម៉ូតូជាមួយប្អុនទៅធ្វើការនៅក្រុមហ៊ុនកញ្ចក់ខាងលើ។លុះដល់ចំណុចខាងលើ ជនល្មើស២នាក់ជិះម៉ូតូមកបុកឲ្យដួលរួចឆក់ផ្តាច់យកខ្សែកហើយមានការប្រតាយប្រតប់គ្នា ស្រែកឆោឡោឲ្យគេជួយ។ស្របពេលប៉ូលិសល្បាតមកដល់ចាប់ខ្លួនបានតែម្តង៕

adverise with khmeread

មតិយោបល់