adverise with khmeread 1

រថយន្ត​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នា​ក់នៅ​កំពត​

     ខេត្តកំពត ៖ ប៉ូលិស​ស្រុក​ឈូក​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ឥណ្ឌា ដែល​បើក​រថយន្តបុក​ម៉ូតូ​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ដំណាក់​ទ្រព្យ​ខាងត្បូង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។​

    ប៉ូលិស​និយាយថា អ្នកបើករថយន្ត​បង្ក ជា​បុរស​ជនជាតិ​ឥណ្ឌា ឈ្មោះ អា​មី ហ្គ​ន់​ឌី អាយុ​៤១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន VE កម្ពុជា​ចំកាត់​។ គាត់​បើករថយន្ត​ម៉ាក Hyundai HADAY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-1127​។​

    ចំណែក​ខាង​ជនរងគ្រោះ អ្នកបើកបរ​ម៉ូតូ ឈ្មោះ ស៊ុន ណី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ មាន​ទីលំនៅ​ភូមិ​ដំណាក់​ទ្រព្យ​ខាងជើង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។​

    អ្នករួមដំណើរ​ដែល​ជិះ​ពីក្រោយ​ម៉ូតូ ឈ្មោះ ស រុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​ទ្វារ ឃុំ​ជ្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត​។ អ្នក​ទាំង​២ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០០៧​។​

    ក្នុងករណីនេះ​ប៉ូលិស​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់