ដូណាល់ ត្រាំ សាទរ លោកស៊ី ដែលក្លាយជាមនុស្សមានអំណាចស្មើប្រធានម៉ៅ សេទុង

លោក ស៊ីជីនភីង ប្រធានាធិបតីចិនបានពង្រឹងអំណាចរបស់គាត់នៅសមាជបក្សកុម្មុយនិស្តនាសប្ដាហ៍នេះ ហើយហាក់នឹងរក្សាជារៀងរហូត ខណៈលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកសាទរ។

នៅចុងបញ្ចប់នៃសន្និសីទ បក្សកុម្មុយនិស្តបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីដាក់ "មនោគមវិជ្ជារបស់លោកស៊ីអំពីសង្គមនិយមជាមួយបុគ្គលក្ខណៈជាចិនសម្រាប់យុគសម័យថ្មី" ដែលជាគោលលទ្ធិនយោបាយរបស់ប្រធានាធិបតី ទៅក្នុងរដ្ឋធម្មនុញ្ញចិន។

គេឃើញមានតែមេដឹកនាំចិនតែម្នាក់គត់ដែលមានគំនិតរបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញគឺលោកប្រធាន ម៉ៅសេទុង ដែលបានកាន់អំណាចអស់រយៈពេល ៣០ ឆ្នាំ។

ប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងពីរបានមានកិច្ចសន្ទនាតាមរយៈទូរស័ព្ទកាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលអំឡុងពេលនោះលោកត្រាំបាននិយាយថា គាត់សូមអបអរសាទរលោកស៊ីចំពោះមុខតំណែងដ៏ពិសេសនេះ។

បើទោះជាអាណត្តិទីពីររបស់លោក ស៊ីជីងភីង ត្រូវបានសន្មត់ថាជាអាណត្តិចុងក្រោយ គេមិនឃើញមាននរណាម្នាក់ត្រៀមទទួលអំណាចនៅចុងឆ្នាំ ២០២២ ឡើយ។ ហើយគ្មានសមាជិកណាម្នាក់នៃការិយាល័យនយោបាយថ្មីមានវ័យក្មេងដែលនឹងជំនួសតំណែងរបស់លោកទេ៕

Spoke to President Xi of China to congratulate him on his extraordinary elevation. Also discussed NoKo & trade, two very important subjects!

— Donald J. Trump (@realDonaldTrump) October 25, 2017

adverise with khmeread